(គូឡាឡាំពួ)៖ ប្រទេសម៉ាឡេស៊ីនៅថ្ងៃអង្គារនេះបានរាយការណ៍អំពីចំនួនអ្នកស្លាប់ដោយជំងឺ COVID-19 ថ្មីៗចំនួន ៤៧នាក់បន្ថែមទៀត ដែលជាចំនួនអ្នកស្លាប់ប្រចាំថ្ងៃច្រើនបំផុតមិនធ្លាប់មាន គិតចាប់តាំងពីផ្ទុះជំងឺនេះមក។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១។

បើតាមការគូសបញ្ជាក់របស់ក្រសួង ក្នុងចំណោមអ្នកស្លាប់ខាងលើនេះ មាន៤៦នាក់ជាជនជាតិម៉ាឡេស៊ី និងម្នាក់ទៀតគឺជាជនបរទេស។

នៅក្នុងរយៈពេលដូចគ្នា ម៉ាឡេស៊ីក៏បានកត់ត្រាករណីឆ្លងថ្មីចំនួន ៤,៨៦៥ករណីផងដែរ ដោយភាគច្រើនត្រូវបានរាយការណ៍ចេញពីតំបន់ Klang Valley, Selangor និងទីក្រុងគួឡាឡាំពួរ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ម៉ាឡេស៊ីបានកត់ត្រាករណីឆ្លង COVID-19 សរុបចំនួន ៤៧៩,៤២១ករណី ១,៩៩៩នាក់។ ចំណែកអ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីពេទ្យវិញមានចំនួន ៤៤,៨២៧នាក់៕