(ប៉េកាំង)៖ ថ្ងៃទី៧ ខែមិថុនា តបតាមការអញ្ជើញ លោកស្រី Peng Liyuan ឧត្តមភរិយារបស់ប្រធានរដ្ឋចិនលោកស៊ី ជីនភីង ឯកអគ្គរដ្ឋទូតសប្បុរសធម៌ខាងការបង្ការ និងព្យាបាលជំងឺរបេងនិងជំងឺអេដស៍ នៃអង្គការសុខភាពពិភពលោក បានថ្លែងសុន្ទរកថាក្នុងពិធីសម្ពោធបើក កិច្ចប្រជុំតាមប្រព័ន្ធវីដេអូនៃអង្គការសុខភាពពិភពលោកស្តីពី «បញ្ចប់ករណីដែលអ្នកជំងឺអេតិ៍ស្លាប់ដោយសារជំងឺរបេង៖ ជំរុញនិន្នាការ»។
លោកស្រី Peng Liyuan បានថ្លែងថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិ ការងារបង្ការនិងព្យាបាលជំងឺរបេងនិងជំងឺអេដស៍ក្នុងទូទាំងពិភពលោក ទទួលបានលទ្ធផលជាផ្លែផ្កា។ ប្រទេសចិនបានបង្កើតឡើងជាបណ្តើរៗ នូវយន្តការសហប្រតិបត្តិការរវាង អង្គការសម្រាប់បង្ការនិងព្យាបាលជំងឺអេដស៍និងជំងឺរបេង ជំងឺអេដស៍ត្រូវបានគ្រប់គ្រងក្នុងកម្រិតរាតត្បាតទាប។ ជិត២០ឆ្នាំកន្លងមក អត្រាកើតជំងឺរបេងបានធ្លាក់ចុះជាង ៤០% អត្រាស្លាប់ធ្លាក់ចុះជាង ៧០%។
លោកស្រី Peng Liyuan បានបញ្ជាក់ថា ជំងឺរាតត្បាតធ្ងន់ធ្ងរជាបញ្ហាប្រឈមរួមរបស់មនុស្សជាតិ ការលុបបំបាត់ជំងឺរបេងនិងជំងឺអេដស៍ ជាបំណងរួមរបស់ពួកយើង។ ខ្ញុំសូមអំពាវនាវដល់ឥស្សរជនគ្រប់មជ្ឈដ្ឋានគ្រប់ប្រទេស ចាប់ដៃគ្នាធ្វើសកម្មភាពយ៉ាងសកម្ម ដើម្បីពង្រឹងការងារបង្ការនិងព្យាបាលជំងឺរបេងនិងជំងឺអេតិ៍ ធ្វើឱ្យសមិទ្ធផលខាងការបង្ការនិងព្យាបាលកាន់តែច្រើន មានអំណោយផលដល់សុខភាពមនុស្សជាតិ ធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតសហគមន៍រួមសុខភាពមនៃនុស្សជាតិ៕