(ប៉េកាំង)៖ ថ្ងៃទី៨ ខែមិថុនា ជាទិវាសមុទ្រពិភពលោក។ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិន តែងបានយល់ឃើញថា ភ្នំ-ទឹក-ព្រៃ-ដីស្រែ-បឹងនិងវាលស្មៅគឺជាសហគមន៍រួមវាសនា មនុស្សនិងធម្មជាតិក៏ជាសហគមន៍រួមវាសនាដែរ ហើយយើងត្រូវរួមចំណែកគ្នាដើម្បីកសាងសហគមន៍រួមវាសនារវាងមនុស្សជាតិនិងធម្មជាតិ។ ពេលចុះទៅត្រួតពិនិត្យការងារ នៅតាមមូលដ្ឋាន លោក ស៊ី ជីនភីងតែងតែសង្កត់ធ្ងន់នូវសារៈសំខាន់នៃការអភិវឌ្ឍឧស្សាហកម្មលក្ខណៈពិសេស ដោយសាររបស់ជនជាតិក៏ជារបស់ពិភពលផងដែរ។ ពោលគឺ ត្រូវយកចិត្តទុកដាក់លើការការពារនិងបន្តវេនវប្បធម៌ជនជាតិ។

ខេត្តឈីងហៃ ជាតំបន់ប្រភពទឹករបស់ប្រទេសចិន ទន្លេធំៗនិងសំខាន់ៗជាច្រើនរបស់ចិនដូចជា ទន្លេយ៉ង់សេ ទន្លេលឿង ទន្លេឡានឆេងជាដើម សុទ្ធតែមានប្រភពពីទីនេះ។ ទីនេះមានបឹងអំបិលធំបំផុតរបស់ចិន ទីនេះត្រូវគេសម្គាល់ថាជាឃ្លាំងរតនវត្ថុខាងធនធានអេកូឡូស៊ី ទីនេះជាទីប្រជុំជនពហុជនជាតិ និងជាស្រុកកំណើតនៃកម្រាល ព្រំជនជាតិ Xizang។

កម្រាលព្រំជនជាតិ Xizang នៃខេត្តឈីងហៃមានប្រវត្តិសាស្ត្រជាង៣០០០ឆ្នាំមកហើយ របៀបធ្វើព្រំនៃកន្លែងនេះត្រូវបញ្ចូលក្នុងបញ្ជីបេតិកភ័ណ្ឌអរូបិយជាតិចិន កាលពីឆ្នាំ២០០៦ សព្វថ្ងៃនេះវាបានក្លាយជាវត្ថុសិល្បៈដ៏ល្បីឈ្មោះនៅទីផ្សារអន្តរជាតិ។ ខេត្តឈីងហៃបានអភិវឌ្ឍន៍ឧស្សាហកម្មមួយចំនួនពាក់ព័ន្ធនឹងធនធានវប្បធម៍ជនជាតិ ដែលបានជួយកាត់បន្ថយភាពក្រីក្រក្នុងខេត្តផង កសិករនិងអ្នកគង្វាលសត្វទទួលបានប្រាក់ចំណូលកាន់តែច្រើនឡើងៗ៕