(បរទេស)៖ នៅថ្ងៃអង្គារនេះ វែបសាយអន្តរជាតិជាច្រើន បានគាំងដំណើរការ ក្នុងនោះរួមមានដូចជាវែបសាយ Amazon, Reddit, Twitch ព្រមទាំងវែបសាយព័ត៌មានធំៗផងដែរ ដូចជា Financial Times, the New York Times, Bloomberg News, CNN, the Guardian និង Le Monde ក្នុងចំណោមវែបសាយដទៃៗទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA និង DailySabah នៅល្ងាចថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១។
គួរបញ្ជាក់ថា បញ្ហាគាំងវែបសាយជាច្រើនខាងលើ បានកើតឡើងនៅមុននេះបន្តិច ខណៈវែបសាយមួយចំនួនហាក់ បានវិលទៅរកភាពប្រក្រតីវិញ ខណៈខ្លះទៀតហាក់នៅតែបើកមិនទាន់ចេញ ឬមានភាពរអាក់រអួលដដែល។ ដោយឡែក ពាក់ព័ន្ធបញ្ហាដែលបណ្តាលឲ្យវែបសាយទាំងអស់នេះ ជួបបញ្ហាក្នុងទ្រង់ទ្រាយធំជាសកលយ៉ាងដូច្នេះ គឺមិនទាន់ត្រូវបានកំណត់ ក៏ដូចជាបញ្ជាក់ច្បាស់នៅឡើយទេ៕