(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ រដ្ឋអាជ្ញាតុលាការ ICC ស្នើឱ្យមានការស៊ើបអង្កេតពេញលេញមួយលើសង្រ្គាមប្រឆាំងគ្រឿងញៀននៅហ្វីលីពីន

២៖ លទ្ធផលធ្វើតេស្ត៖ «វ៉ាក់សាំងអាមេរិកមួយទៀតគឺ Novavax មានប្រសិទ្ធភាពជាង ៩៣% ទប់ទល់កូវីដ-១៩»

៣៖ ចិនចោទថាអង្គការ NATO កំពុងបំប៉ោងទ្រឹស្តីដែលថា ចិនជាការគំរាមកំហែងចំពោះពិភពលោក

៤៖ ទីក្រុងវូហានរបស់ចិន ទើបតែប្រារព្ធពិធីបញ្ចប់ការសិក្សាធំមួយ សម្រាប់និស្សិតជាង១១,០០០នាក់

៥៖ រដ្ឋាភិបាលអ៉ីស្រាអែលថ្មី ប្រឈមមុខនឹងការធ្វើតេស្ដដំបូងជាមួយក្បួនដង្ហែអ្នកស្ដាំនិយម

៦៖ នៅថ្ងៃនេះវៀតណាមបន្តរកឃើញករណីឆ្លងកូវីដ១៩ រហូតដល់ «៤០៣ករណី» ក្នុងនោះ៩០នាក់នៅទីក្រុងហូជីមិញ