(ប៉េកាំង)៖ ថ្ងៃទី១៥ ខែមិថុនា វិទ្យាស្ថានសិក្សាស្រាវជ្រាវសិទ្ធិមនុស្ស នៃសកលវិទ្យាល័យនយោបាយ និងច្បាប់និរតីប្រទេសចិន បានចុះផ្សាយរបាយការណ៍អំពីការសិក្សាស្រាវជ្រាវផលិតកម្មកប្បាស នៅតំបន់ស៊ីនជាំង ដោយចង្អុលបង្ហាញថា ប្រាក់ចំណូលខ្ពស់នៃការងារបេះកប្បាសមានកម្លាំងទាក់ទាញខ្លាំង ចំពោះប្រជាពលរដ្ឋក្នុងតំបន់ភាគខាងត្បូងស៊ីនជាំង។

បុគ្គលិកសិក្សាស្រាវជ្រាវបានធ្វើការត្រួតពិនិត្យ និងសិក្សានៅតំបន់ AKesu និង Kashi ដែលដាំកប្បាសច្រើននៅភាគខាងត្បូងតំបន់ស៊ីនជាំង លទ្ធផលសិក្សាស្រាវជ្រាវបានបង្ហាញថា បើគិតតាមបរិមាណបេះកប្បាស នៅរដូវបេះកប្បាស គឺក្នុងចន្លោះពីខែកញ្ញា ដល់ខែវិច្ឆិកាជារៀងរាល់ឆ្នាំ ទោះបីកម្មករបេះកប្បាសធ្វើការត្រឹម ៥០ថ្ងៃប៉ុណ្ណោះ ក៏អាចទទួលបានប្រាក់ចំណូលយ៉ាងហោចណាស់ ១ម៉ឺនយាន់ប្រាក់ចិន ឬ២ម៉ឺនយាន់ប្រាក់ចិន ជិតឬលើសពីប្រាក់ចំណូលគិតជាមធ្យម ក្នុងមនុស្សម្នាក់ៗរបស់ប្រជាពលរដ្ឋនៅជនបទស៊ីនជាំង នៅឆ្នាំ២០១៩(១៣១២២យាន់ប្រាក់ចិន)។ ប្រសិនបើគិតតាមខែ ប្រាក់ចំណូលក្នុងមួយខែ នៃការប៉េះកប្បាសស្មើនឹង២ដង ឬ៣ដងនៃប្រាក់ចំណូលក្នុងមួយខែ របស់កម្មករនៅតំបន់ភាគខាងត្បូងស៊ីនជាំង។
បុគ្គលិកសិក្សាស្រាវជ្រាវបានយល់ឃើញថា ច្បាស់ណាស់នេះជាមូលហេតុសំខាន់មួយ ដែលកម្មករបេះកប្បាសនៃជនជាតិនានានៅតំបន់ស៊ីនជាំង ជ្រើសរើសការងារបេះយកកប្បាស៕