(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១៩៥, ៣៧២,៥០៩នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤,១៨៣,១៥៦នាក់ និងជាសះស្បើយឡើងវិញ ១៧៧,២០៧,១៤២នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៣៥,២៨៧,២៦៩នាក់ ស្លាប់ចំនួន ៦២៧,០៣៩នាក់ និងជាសះស្បើយចំនួន ២៩, ៥៤៨,៤៦៨នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៣១,៤៣៩,៧៦៤នាក់ ស្លាប់ចំនួន ៤២១,៤១១នាក់ និងជាសះស្បើយ ៣០,៦១៣,០៤៧នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ១៩, ៧០៧,៦៦២នាក់ ស្លាប់ ៥៥០,៥៨៦នាក់ និងជាសះស្បើយ ១៨,៣៩៨,៥៦៧នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖

BREAKING: អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១៩៤លាន ៨២ម៉ឺននាក់ ស្លាប់ជាង ៤លាន ១៧ម៉ឺននាក់ និងជាសះស្បើយជាង ១៧៦លាន ៧៦នាក់ (តារាងបច្ចុប្បន្នភាព)