(តូក្យូ)៖ រដ្ឋាភិបាលក្រុងតូក្យូបានប្រកាសនៅថ្ងៃពុធនេះថា មានករណីឆ្លងថ្មី នៃជំងឺកូវីដ១៩ ចំនួន ៣,១៧៧ករណី ត្រូវបានកត់ត្រា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មាន។ នេះបើយោងតាមកាចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃពុធ ទី២៨ ខែកក្កដា ឆ្នាំ២០២១។

នៅពេលវីរុសនេះបានរាលដាលយ៉ាងលឿនទៅដល់កន្លែងផ្សេងៗនៅទូទាំងប្រទេស ចំនួនករណីឆ្លងប្រចាំថ្ងៃក៏ត្រូវបានកើនឡើងយ៉ាងខ្លាំងផងដែរ ដោយនៅថ្ងៃអង្គារសប្តាហ៍នេះបានកត់ត្រាចំនួនករណីឆ្លងថ្មីរហូតជាង ៧,០០០ករណីជាលើកដំបូង ចាប់តាំងពីថ្ងៃទី១២ ខែឧសភាកន្លងទៅ។

គួរបញ្ជាក់ថា អត្រាខ្ពស់បំផុតនេះ កើតឡើងកំឡុងពេលដែលទីក្រុងតូក្យូមួយនេះ កំពុងធ្វើជាម្ចាស់ផ្ទះនៃកីឡាអូឡាំពិក ដែលបានប្រព្រឹត្តិទៅជាងមួយសប្តាហ៍មកនេះ៕