(ប៉េកាំង)៖ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ លោក Xi Jinpingអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ដែលកំពុងចុះត្រួតពិនិត្យការងារនៅក្រុង Yulin ខេត្តស្រាន់ស៊ី បានទៅដល់ភូមិ Gaoxigou ស្រុក Mizhi ដើម្បីស្វែងយល់ពីស្ថានការណ៍គ្រប់គ្រង ការបាត់បង់ដីនិងទឹកនិងការកសាងអរិយធម៌អេកូឡូស៊ី។

ភូមិ Gaoxigou ស្រុក Mizhi ស្ថិតនៅតំបន់ភាគខាងជើង នៃតំបន់ខ្ពង់រាបស្រាន់ស៊ី មានផ្ទៃក្រឡាសរុប ៤គីឡូម៉ែត្រការ៉េ។ ភូមិ Gaoxigou ធ្លាប់ជាភូមិមួយក្រីក្រនិងរហោឋាន ព្រមទាំងមានស្ថានភាពបាត់បង់ដី និងទឹកយ៉ាងធ្ងន់ធ្ងរ។ ចាប់ពីទសវត្សរ៍ឆ្នាំ៥០ នៃសតវត្សរ៍មុនមកមក អ្នកភូមិ Gaoxigou ចាប់ផ្តើមចលនាគ្រប់គ្រងភ្នំនិងទឹក ធ្វើឱ្យជ្រលងភ្នំដែលមានដីរហោឋាន ប្រែក្លាយទៅជាតំបន់សម្បូរដោយស្រែ តាមជម្រាលភ្នំនិងមានដើមឈើជាច្រើន។

ភូមិ Gaoxigou ក៏បង្កើតម៉ាកផ្លែប៉ោមដាំចុះនៅជ្រលងភ្នំ តាមរយៈវិធីដាំផ្លែប៉ោមសរីរាង្គ និងធ្វើធុរកិច្ចឌីជីថលជាដើម។ ទន្ទីមនឹងនេះ ក៏បានសិក្សាស្វែងរកយ៉ាងសកម្ម នូវប្រភេទផ្លែឈើនិងដំណាំផ្សេងទៀត ដែលសមស្របយកទៅដាំនៅក្នុងតំបន់ ធ្វើពាណិជ្ជកម្មតាមវិធីគ្រប់បែបយ៉ាង ព្រមទាំងអភិវឌ្ឍវិស័យអេកូ-ទេសចរណ៍អេកូឡូស៊ី។ នៅឆ្នាំ២០២០ ប្រាក់ចំណូលគិតជាមធ្យម ក្នុងមនុស្សម្នាក់ៗគឺ ១៨,៨៥១យាន់ប្រាក់ចិន លើសពីកម្រិតជាមធ្យមក្នុងស្រុក ចំនួន៥,៨៣៤យាន់៕