(ប៉េកាំង)៖ នាប៉ុន្មានឆ្នាំចុងក្រោយនេះ នៅលើពិភពលោក តែងតែកើតមានគ្រោះមហន្តរាយធម្មជាតិ និងអាកាសធាតុដ៏អាក្រក់បំផុត ដូច្នេះត្រូវដោះស្រាយបញ្ហាអាកាសធាតុជាបន្ទាន់។ ហេតុអ្វីបានជាអស់កាលជាយូរមកហើយ ពាក្យសន្យាស្តីពីអាកាសធាតុនៅតែមិនអាចសម្រេចបាន? តើសហគមន៍អន្តរជាតិត្រូវចាត់ប្រតិបតិ្តការយ៉ាងដូចម្តេច ដើម្បីរួមគ្នាទប់ទល់នឹងវិបតិ្ត?

ទាក់ទិននឹងបញ្ហាទាំងនេះ លោក Wavel Ramkalawan ប្រធានាធិបតីនៃប្រទេសសីស្ហែល (Seychelles) បានថ្លែងថា «យុគសម័យដែលធ្វើសន្យាតែមាត់បានកន្លងផុតទៅហើយ បច្ចុប្បន្ននេះត្រូវធ្វើប្រតិបតិ្តជាក់ស្តែង។ ប្រទេសឧស្សាហកម្មដ៏រីកលូតលាស់ គួរតែអនុវត្តតាមពាក្យសន្យារបស់ពួកគេ តាមរយៈប្រតិបតិ្តជាក់ស្តែង។ ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ពួកគេបានឆក់យកទ្រព្យសម្បត្តិ ដ៏ច្រើនសន្ធឹកពីទ្វីបអាហ្វ្រិក ហើយឱ្យប្រទេសកោះតូច ដូចជាប្រទេសសីស្ហែលជាដើម បង់តម្លៃចំពោះភាពលោភលន់របស់ពួកគេ។ បច្ចុប្បន្ននេះ ដល់ពេលដែលត្រូវទាមទារឱ្យប្រទេសឧស្សាហកម្មដ៏រីកលូតលាស់ទាំងនោះ ទទួលខុសត្រូវចំពោះទង្វើបំផ្លិចបំផ្លាញរបស់ខ្លួនហើយ»