(ប៉េកាំង)៖ ឃ្លាគន្លឹះដែលនឹងចែករំលែកជាមួយលោកអ្នកគឺ “一枝一叶总关情” គឺមានន័យថា យកចិត្តទុកដាក់លើរឿងតូចតាចរបស់ប្រជាជន។ ឃ្លា “យកចិត្តទុកដាក់លើរឿងតូចតាចរបស់ប្រជាជន” មានប្រភពមកពីកំណាព្យក្នុងគំនូរមួយផ្ទាំងឈ្មោះ «គំនូរស្តាប់សំឡេងឬស្សី» របស់លោក Zheng Banqiao ដែលជាវិចិត្រករ និងអ្នកនិពន្ធល្បីឈ្មោះនៅសម័យបុរាណប្រទេសចិន គំនូរនេះបានគូរនៅ ២៧៥ឆ្នាំមុន។

លោកយកចិត្តទុកដាក់ដល់វិស័យកសិកម្ម ជួយសង្គ្រោះអ្នករងគ្រោះ ស្មោះត្រង់មិនស៊ីសំណូក ទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាជន កំណាព្យ “ពេលសម្រាកនៅការិយាល័យ ស្តាប់សំឡេងនៃឬស្សី ដូចជាសំឡេងរបស់ប្រជាជនដែលកំពុងរងទុក្ខ ទោះបីយើងជាមន្ត្រីជាន់ទាបក៏ដោយ តែត្រូវយកចិត្តទុកដាក់រឿងតូចតាចរបស់ប្រជាជន” បានបង្ហាញពីមនោសញ្ចេតនាស្រឡាញ់ប្រជាជន។

ពេលនោះ ខេត្ត Shandong កើតមានគ្រោះទឹកជំនន់ ហើយក៏កើតមានជំងឺអាសន្នរោគ មនុស្សជាច្រើនស្លាប់ដោយការអត់ឃ្លាន។ លោក Zheng Banqiao ពេលនេះកាន់តំណែងជាអភិបាលស្រុក Wei ខេត្ត Shandong។ ពេលទើបកាន់មុខតំណែង ដើម្បីជួយសង្គ្រោះប្រជាជន លោកបានដាក់បញ្ជាឱ្យសាងសង់អាយុសំណង់ផ្សេងៗ ដើម្បីប្រមូលប្រជាជនរងគ្រោះឱ្យទៅធ្វើការ ដែលជួយស្រោចស្រង់ជីវិតប្រជាជនជាច្រើន។

បន្ទាប់មក លោកបានគូរគំនូរ ឈ្មោះ «គំនូរស្តាប់សំឡេងឬស្សី» ហើយសរសេរកំណាព្យថា «ពេលសម្រាកនៅការិយាល័យ ស្តាប់សំឡេងនៃឬស្សី ដូចជាសំឡេងរបស់ប្រជាជនដែលកំពុងរងទុក្ខ ទោះបីយើងជាមន្ត្រីជាន់ទាបក៏ដោយ តែត្រូវយកចិត្តទុកដាក់រឿងតូចតាចរបស់ប្រជាជន»។ នេះបានបង្ហាញពីមនោសញ្ចេតនារបស់អ្នកនិពន្ធ ដែលស្រឡាញ់ប្រជាជន ព្រួយបារម្ភពីប្រជាជន និងយកចិត្តទុកដាក់ដល់ប្រជាជន។

បច្ចុប្បន្ន បក្សកុម្មុយនិស្តចិនក៏បានចាត់ទុកគំនិតដែលតម្កល់ប្រជាជនជាស្នូល ជាទស្សនៈកាន់អំណាចរបស់ខ្លួន។ លោក ស៊ី ជីនភីង អ្នកដឹកនាំបក្សកុម្មុយនិស្តចិន តែងតែប្រើប្រាស់ឃ្លា «យកចិត្តទុកដាក់លើរឿងតូចតាចរបស់ប្រជាជន» ដើម្បីក្រើនរំលឹកកម្មាភិបាលទាំងអស់ថា ផលប្រយោជន៍របស់ប្រជាជន មិនមែនជារឿងតូចតាចទេ កាន់មុខតំណែងជាកម្មាភិបាលត្រូវមានទំនួលខុសត្រូវ៕