(ប៉េកាំង)៖ នៅវេលាយប់ជ្រៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ រោងចក្រវេចខ្ចប់ផ្លែទុរ៉េនមួយនៃប្រទេសថៃ នៅតែបើកភ្លើងដំណើរការ កម្មករជាប់រវល់យ៉ាងខ្លាំង។ ផ្លែទុរ៉េនដែលពួកគេវេចខ្ចប់រួច គឺដឹកទៅលក់នៅប្រទេសចិន។ អតិថិជនចិនកម្ម៉ង់ទិញផ្លែទុរ៉េនតាមអនឡាញចំនួន ៨ម៉ឺនផ្លែក្នុងរយៈពេលតែមួយនាទី។

អង្គការសហប្រជាជាតិបានលើកឡើងថា មានតែបង្កើនទំនាក់ទំនងភាពជាដៃគូពិភពលោក និងកិច្ចសហប្រតិបត្តិការពិភពលោក ទើបអាចសម្រេចគោលដៅអភិវឌ្ឍន៍ជានិរន្តរភាពនៃអ.ស.ប.បាន។

កាលពីខែតុលា ឆ្នាំ២០១៣ ប្រទេសចិនបានលើកឡើងថា តាមរយៈទស្សនៈជិតស្និទ្ធ ស្មោះត្រង់ ផ្តល់ផលប្រយោជន៍ដល់គ្នា និងបរិយាប័ន្ន ដើម្បីឱ្យប្រទេសនៅជុំវិញទទួលបានផលប្រយោជន៍ ពីការអភិវឌ្ឍរបស់ចិនផង ហើយចិនក៏អាចទទួលបានផលពីការអភិវឌ្ឍរួម ជាមួយគ្រប់ប្រទេសនៅជុំវិញផង។ ក្នុងនោះ ប្រទេសចិននិងបណ្តាប្រទេសអាស៊ាន បានបង្កើតជាសសរទ្រូងនៃសន្តិភាព និងភាពរុងរឿងក្នុងតំបន់ ដែលបានផ្តល់ផលប្រយោជន៍ដល់ប្រជាជនចំនួន ២ពាន់លាននាក់នៃប្រទេសចំនួន ១១។

“ការគាំពារសន្តិភាព និងសន្តិសុខអន្តរជាតិ” ជាកម្មវត្ថុចម្បងនៃអង្គការសហប្រជាជាតិ។ កាលពីឆ្នាំ២០១៥ ដែលត្រូវជាខួប ៧០ឆ្នាំនៃការបង្កើតអង្គការសហប្រជាជាតិ ប្រទេសចិនបានផ្តល់ “ថូសន្តិភាព” ជូនអង្គការសហប្រជាជាតិ។

លោក Xi Jinping បានសង្កត់ធ្ងន់ក្នុងការជជែកដេញដោលទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧០ ថា ប្រទេសចិននឹងធ្វើជាអ្នកស្ថាបនាសន្តិភាពពិភពលោក អ្នករួមចំណែកនៃការអភិវឌ្ឍពិភពលោក និងជាអ្នកគាំពារសណ្តាប់ធ្នាប់អន្តរជាតិជានិច្ច។

នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ទស្សនៈសហគមន៍រួមវាសនានៃមនុស្សជាតិ បានត្រូវកត់ត្រាក្នុងសេចក្តីសម្រេចចិត្តរបស់ ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអ.ស.ប. ក្លាយជាចំណែកដ៏សំខាន់នៃប្រព័ន្ធបញ្ចេញមតិ អំពីសិទ្ធិមនុស្សអន្តរជាតិ។

កាលពីថ្ងៃទី២២ ដល់ទី២៤ ខែតុលា ឆ្នាំ ១៩៩៥ អង្គការសហប្រជាជាតិបានធ្វើកិច្ចប្រជុំពិសេសនៅក្រុងញូយ៉ក ដើម្បីអបអរខួប ៥០ ឆ្នាំនៃការបង្កើតអ.ស.ប. កាលនោះ លោក Jiang Zemin អតីតប្រធានរដ្ឋចិនបានអញ្ជើញថ្លែងសុន្ទរកថា ក្រោមចំណងជើងថា «សូមឱ្យយើងរួមគ្នាបង្កើតពិភពលោក ដែលកាន់តែល្អបវរ»

ថ្ងៃទី២១ ខែកញ្ញា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមការជជែកដេញដោលទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះក្រោមមូលបទ «ពង្រឹងជំនឿចិត្តយ៉ាងមុតមាំ រួមគ្នាពុះពារឧបសគ្គ រួមគ្នាកសាងពិភពលោកកាន់តែល្អបវរ» តាមប្រព័ន្ធវីដេអូនៅក្រុងប៉េកាំង។

ព្រិត្តិការណ៍ប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងា ក្រុងប៉េកាំង ឆ្នាំ ២០២២ បានកំណត់ពាក្យស្លោកផ្លូវការ៖ 一起向未来 Together for a Shared Future «រួមគ្នា ដើម្បីចែករំលែកអនាគត»៕