(ប៉េកាំង)៖ ថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែតុលា កិច្ចប្រជុំការងាររបស់តំណាងប្រជាជននៃមជ្ឈិមចិនបានរៀបចំធ្វើនៅទីក្រុងប៉េកាំងប្រទេសចិន។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានចូលរួមក្នុងកិច្ចប្រជុំនេះ ហើយព្រមទាំង សុន្ទរកថាគន្លឹះ ដោយសង្កត់ធ្ងន់ថារបបសភាតំណាងប្រជាជនគឺជារបបដ៏ល្អមួយដែលសមស្របនឹងស្ថានការណ៍ពិតរបស់ប្រទេសចិន បានឆ្លុះបញ្ចាំងពីលក្ខណៈពិសេសនៃ ប្រទេសសង្គមនិយម ធានាឱ្យប្រជាជនធ្វើជាម្ចាស់ផ្ទះប្រទេសជាតិ និងធានានូវការសម្រេចបាននូវការស្តារភាពរុងរឿងថ្កុំថ្កើងដ៏មហិមារបស់ប្រជាជាតិចិន ឡើងវិញផងដែរ។

វាគឺជាការបង្កើតដ៏មហិមា នៃគណបក្សកុម្មុយនិស្តចិនដែលបានដឹកនាំប្រជាជនចិននៅក្នុងប្រវត្តិសាស្ត្ររបបនយោបាយរបស់មនុស្សជាតិ ហើយក៏ជារបបនយោបាយថ្មី ដែលមានសារៈសំខាន់យ៉ាងខ្លាំងនៅក្នុងប្រវត្តិសាស្ត្រនៃការអភិវឌ្ឍនយោបាយនៅក្នុងប្រទេសចិន រហូតដល់ទូទាំងពិភពលោកផងដែរ។ យើងត្រូវប្រកាន់ខ្ជាប់នូវមាគ៌ា អភិវឌ្ឍន៍នយោបាយសង្គមនិយមដែលមានលក្ខណៈពិសេសចិន ប្រកាន់ខ្ជាប់និងធ្វើឱ្យមានសុក្រឹត្យភាពនូវរបបប្រជាជន ពង្រឹងនិងធ្វើឱ្យប្រសើរឡើងនូវការងាររបស់ សភាតំណាងប្រជាជននៅយុគសម័យថ្មី បន្តជំរុញឥតឈប់ឈរនូវប្រជាធិបតេយ្យប្រជាជនក្នុងដំណើរអភិវឌ្ឍន៍ទាំងមូល ពង្រឹងនិងអភិវឌ្ឍស្ថានការណ៍នយោបាយ ប្រកបដោយភាពរស់រវើក ស្ថិរភាពនិងសាមគ្គីភាព៕