(ឡង់ដ៍)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍នៅថ្ងៃសុក្រនេះថា សមាជិកសភាអភិរក្សអង់គ្លេសលោក David Ames បានស្លាប់ហើយ ក្រោយត្រូវបានគេចាក់ជាច្រើនកាំបិត នៅក្នុងការប្រជុំមណ្ឌលបោះឆ្នោតមួយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានអង់គ្លេស CNN នៅថ្ងៃសុក្រ ទី១៥ ខែតុលា ឆ្នាំ២០២១។

ប៉ូលីសបានគូសបញ្ជាក់ថា «គាត់ត្រូវបានជួយសង្គ្រោះបន្ទាន់ និងព្យាបាលភ្លាមៗ ប៉ុន្តែគួរអោយស្តាយបានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង»។

បុរសវ័យ២៥ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួនភ្លាមៗ បន្ទាប់ពីមន្រ្តីបានមកដល់កន្លែងកើតហេតុ។

គួរបញ្ជាក់ថា ហេតុការណ៍ចាក់សម្លាប់នេះ វារំលឹកចក្រភពអង់គ្លេសអំពីឃាតកម្មលើសមាជិកសភាការងារមួយរូប គឺលោក Jo Cox កាលពីខែមិថុនាឆ្នាំ ២០១៦ ក្នុងការឈានដល់ការធ្វើប្រជាមតិរបស់សហភាពអឺរ៉ុប៕