(ប៉េកាំង)៖ តាមដំណឹងនៃការិយាល័យវិស្វកម្មអវកាសដឹកមនុស្សចិនឱ្យដឹងថា បន្ទាប់ពីចូលទៅក្នុងគន្លងតារាវិថី យានអវកាសដឹកមនុស្ស Shenzhou-១៣ សម្រេចបាននូវការកំណត់សភាពចូលទៅក្នុងតារាវិថី ហើយបានប្រើប្រាស់រូបមន្តស្វយ័ប្រវត្ត តភ្ជាប់ជាមួយបន្ទប់ស្នូល Tianhe រួមជាយានអាវកាសដឹកទំនិញ Tianzhou ២ និង Tianzhou ៣ ផ្តុំជាមួយផ្នែកនៃស្ថានីយអវកាសនៅវេលាម៉ោង ៦ និង ៥៦ នាទី ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២១។ ដំណើរការតភ្ជាប់ទាំងមូល បានចំណាយពេលប្រមាណ ៦ម៉ោង និង ៣០នាទី។

បន្ទាប់ពីយានអវកាសដឹកមនុស្ស Shenzhou-១៣ សម្រេចបាននូវការតភ្ជាប់ដោយស្វយ័ប្រវត្ត អវកាសយានិកចំនួន ៣ រូបចេញពីបន្ទប់ត្រឡប់ចូលទៅក្នុងបន្ទប់តារាវិថី ។ បន្ទាប់ពីបញ្ចប់កិច្ចការផ្សេងៗតាមនីតិវិធី មេបញ្ជាការ Zhai Zhigang បានបើកទ្វារបន្ទប់ស្នូល Tianhe។

នៅវេលាម៉ោង ៩ និង ៥៨ នាទី ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២១ តាមម៉ោងក្រុងប៉េកាំង លោក Zhai Zhigang អ្នកនាង Wang Yaping និងលោក Ye Guangfu បានចូលក្នុងបន្ទប់ស្នូល Tianhe ទាំងមុនទាំងក្រោយ ដូចនេះ ស្ថានីយអវកាសចិនក៏អបអរទទួលក្រុមអាកាសយានិកទី ២ និងអវកាសយានិកស្រីរូបដំបូងបង្អស់ដែរ។ ក្រោយមក ក្រុមអាកាសយានិកនឹងអនុវត្តការងារពាក់ព័ន្ធតាមផែនការ៕