(ប៉េកាំង)៖ ខណៈពេលដែលមហាសន្និបាតភាគីហត្ថលេខីនៃ «អនុសញ្ញាស្តីពីជីវសម្រុះ» នៃអង្គការសហប្រជាជាតិលើកទី ១៥ បានបើកធ្វើនៅក្រុង Kunming ខេត្តយូណាន មន្ត្រីជាន់ខ្ពស់បីរូបនៃអង្គការសហប្រជាជាតិ បានតែងអត្ថបទក្នុងកម្មវិធីពិសេស «Decision Makers» នៃស្ថានីយទូរទស្សន៍អន្តរជាតិចិន ហៅកាត់ CGTN ដោយបានអធិប្បាយពីសារសំខាន់ នៃការអភិរក្សជីវចម្រុះ និងការអភិវឌ្ឍប្រកបដោយភាពចុះសម្រុងគ្នា រវាងមនុស្សជាតិ និងធម្មជាតិ ព្រមទាំងបានកោតសរសើរខ្ពស់ចំពោះប្រទេសចិន ដែលបានដើរតួនាទីក្នុងនោះ។

លោក Tu Ruihe តំណាងកម្មវិធីបរិស្ថាននៃអង្គការសហប្រជាជាតិ ប្រចាំនៅប្រទេសចិន និងជាប្រធានរួមនៃក្រុមអភិរក្សភពផែនដី ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការផ្នែកអភិវឌ្ឍន៍ជានិរន្តរភាព រវាងអង្គការសហប្រជាជាតិ និងចិនបានតែងអត្ថបទថា ចាប់តាំងពីមហាសន្និបាតស្តីពីបរិស្ថាន និងការអភិវឌ្ឍនៃអង្គការសហប្រជាជាតិក្រុង Rio កាលពីឆ្នាំ១៩៩២មក ប្រទេសចិនសម្រេចបាននូវការផ្លាស់ប្តូរពីអ្នកចូលរួម អ្នកដើរតាម អ្នករួមចំណែក ក្លាយជាអ្នកនាំមុខក្នុងដំណើរបរិស្ថានក្នុងតំបន់ និងទូទាំងពិភពលោក ដែលបានបង្កើតរូបភាពជាប្រទេសធំ ដែលទទួលខុសត្រូវដ៏វិជ្ជមាន។

លោកស្រី Beate Trankmann តំណាងកម្មវិធីផែនការអភិវឌ្ឍន៍ នៃអង្គការសហប្រជាជាតិប្រចាំនៅចិន បានលើកឡើងក្នុងបទអត្ថាធិប្បាយ «មានតែជួយសង្គ្រោះធម្មជាតិ ទើបអាចជួយសង្គ្រោះមនុស្សជាតិបាន» ថា ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៩ ក្រោមការជួយឧបត្ថម្ភនៃអង្គការអន្តរជាតិ ដូចជាអង្គការ UNDP ជាដើម ចិនទទួលបានប្រសិទ្ធភាពជាច្រើន ក្នុងការពង្រីកទំហំតំបន់អភិរក្ស។ យើងចាំបាច់ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ ផ្នែកជីវចម្រុះរវាងស្ថាប័ន និងតំបន់ទីទៃគ្នា។
លោក Oliver Hillel មន្ត្រីលេខាធិការដ្ឋាននៃ «អនុសញ្ញាជីវចម្រុះ» នៃអង្គការសហប្រជាជាតិបានតែងអត្ថបទថា ចំណីអាហារ ទឹកនិងខ្យល់អាកាសដែលយើងត្រូវការនោះ គឺសម្រេចដោយប្រព័ន្ធអេកូឡូស៊ី ដែលប្រកបដោយភាពល្អប្រសើរ និងពិពិធកម្ម។

ក្នុងនាមជាប្រទេសមួយដែលមានប្រភេទសត្វ និងរុក្ខជាតិដ៏សំបូរបែប និងមានកម្លាំងឥទ្ធិពលលើទូទាំងពិភពលោក ប្រទេសចិនគឺមានសមត្ថភាព ដើរតួនាទីដឹកនាំដ៏សំខាន់ក្នុងវិស័យទាំងនេះ។

ក្រោមកិច្ចខិតខំប្រឹងប្រែងឥតស្រាក់ស្រាន្ត នៃអង្គការសហប្រជាជាតិ ពិភពលោក និងប្រទេសចិនសុទ្ធតែយល់ដឹងយ៉ាងពេញលេញ នូវភាពបន្ទាន់នៃការអភិរក្សជីវចម្រុះ ព្រមទាំងតុល្យភាពរវាងការអភិវឌ្ឍនៃមនុស្សជាតិ និងប្រព័ន្ធអេកូឡូស៊ីប្រកបដោយភាពល្អប្រសើរ ។ បើអាចចងចាំបានចំណុចនេះ នោះចិននឹងរួមសហការជាមួយពិភពលោក ដើម្បីបន្សល់ទុកភពផែនដីមួយ ដែលមានភាពកាន់តែបៃតង និងស្រស់ស្អាតដល់កូនចៅជំនាន់ក្រោយ៕ (#CCFR Comment#)