(ប៉េកាំង)៖ កាលពីយប់ថៃ្ងទី២៥ ខែតុលា ឆ្នាំ១៩៧១ តាមម៉ោងក្នុងតំបន់ នៅទីស្នាក់ការទូទៅរបស់អង្គការសហប្រជាជាតិក្រុងញូវយ៉ក នេះគឺជាខណៈពេលដ៏សំខាន់ ដែលបានចារឹតក្នុងប្រវតិ្តសាស្ត្រការទូតរបស់ប្រទេសចិនថ្មី។ មហាសន្និបាតអង្គការសហប្រជាជាតិលើកទី២៦ បានអនុម័តដោយសំឡេងឆ្នោតគាំទ្រភាគច្រើនលើសលប់ នូវសេចក្តីសម្រេចចិត្តលេខ ២៧៥៨ ស្តីពីការរៀបចំឡើងវិញនូវសិទ្ធិស្របច្បាប់ទាំងអស់របស់សាធារណរដ្ឋប្រជាមានិតចិននៅអង្គការសហប្រជាជាតិ។

នេះជាជ័យជម្នះរបស់កិច្ចការទូតនៃប្រទេសចិនថ្មី ជាជ័យជម្នះរបស់សច្ចធម៌និងយុត្តិធម៌នៅលើពិភពលោក ហើយក៏ជាជ័យជម្នះនៃកម្មវត្ថុនិងគោលការណ៍របស់ធម្មនុញ្ញ អង្គការសហប្រជាជាតិផងដែរ។ លោក ម៉ៅ សេទុង ប្រធានរដ្ឋចិនកាលនោះធ្លាប់លើកឡើងថាការរៀបចំឡើងវិញនូវអាសនៈស្របច្បាប់របស់ប្រទេសចិនថ្មីនៅ អង្គការសហប្រជាជាតិគឺ ពឹងអាស្រ័យដោយប្រទេសកំពុងអភិវឌ្ឍន៍ដ៏ច្រើនកុះករ។ ក្នុងរយៈពេល ៥០ឆ្នាំកន្លងមក ប្រទេសចិនបានគាំពារសិទ្ធិនិងផលប្រយោជន៍ ស្របច្បាប់របស់ប្រទេសកំពុងអភិវឌ្ឍន៍យ៉ាងមុតមាំមិនងាករេដោយស្មារតីនៃការរួមសុខរួមទុក្ខជាមួយគ្នា ហើយក៏បានបញ្ចេញមតិដ៏ត្រឹមត្រូវក្នុងន័យផ្តល់ការគាំទ្រ ដល់ប្រទេសកំពុងអភិវឌ្ឍន៍យ៉ាងមុតមាំមិនងាករេផងដែរ។

ក្នុងរយៈពេល ៥០ឆ្នាំកន្លងមក ប្រទេសចិនហ៊ានរ៉ាប់រងតួនាទីរបស់ខ្លួននិងបង្ហាញឱ្យឃើញនូវកាតព្វកិច្ចនិងទំនួលខុសត្រូវរបស់ប្រទេសធំ គាំពារនិងអនុវត្តពហុភាគីនិយម ដ៏ពិតប្រាកដជាប់រហូតមក ក៏ដូចជាជំរុញឱ្យទំនាក់ទំនងអន្តរជាតិមានប្រជាធិបតេយ្យផងដែរ។ ប្រទេសចិនធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងការសម្រេចបាននូវការងើបឡើងរួមជាមួយប្រទេសកំពុងអភិវឌ្ឍន៍និងប្រកាន់ខ្ជាប់ទស្សនៈអភិបាលកិច្ចសកលដែលពិភាក្សាជាមួយគ្នា រួមគ្នាកសាងនិងចែករំលែកជាមួយគ្នា ក៏ដូចជាបង្ហាញពីមតិត្រឹមត្រូវ ក្នុងន័យផ្តល់ការគាំទ្រដល់ប្រទេសណាមមួយដែលគាំពារភាពសច្ចយុត្តិធម៌នៅលើពិភពលោកជាដរាបមក។

ប្រទេសចិនបានឆ្លងកាត់ការលំបាកវេទនាយ៉ាងខ្លាំងទាំងជាតិ និងអន្តរជាតិ និងមិនដែលកែប្រែគោលបំណងដើមរបស់ខ្លួនក្នុងរយៈពេល ៥០ឆ្នាំកន្លងមក។ ក្នុងនាមជា ប្រទេសកំពុងអភិវឌ្ឍន៍ធំជាងគេនៅលើពិភពលោក និងរដ្ឋសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសចិនបានប្រកាន់ខ្ជាប់នូវកម្មវត្ថុ និងគោលការណ៍របស់ធម្មនុញ្ញអង្គការសហប្រជាជាតិជាប់រហូតមក ហើយបានផ្សាយទូលាយយ៉ាងខ្លាំងក្លានូវស្មារតីនិងទស្សនៈនៃពហុភាគីនិយម។

ប្រទេសចិនបានបង្កើតអច្ឆរិយនៃការវិវឌ្ឍរីកចម្រើនរបស់មនុស្សជាតិតាមរយៈការអភិវឌ្ឍរបស់ខ្លួន ព្រមពេលជាមួយគ្នានេះក៏បានរួមចំណែកកាន់តែច្រើនឡើងៗក្នុង ការជំរុញបុព្វហេតុសនិ្តភាពនិងការអភិវឌ្ឍនៃពិភពលោកផងដែរ។ ពីការត្រូវបដិសេធមិនឱ្យចូលរួមអង្គការសហប្រជាជាតិ ដល់ការក្លាយសមាជិកនៃអង្គការអន្តរជាតិអន្តររដ្ឋាភិបាលជាទូទៅស្ទើរតែទាំងអស់ ប្រទេសចិនបានចុះហត្ថលេខាលើអនុសញ្ញាអន្តរជាតិចំនួនជាង ៦០០ បំពេញកាតព្វកិច្ចអន្តរជាតិដោយស្មោះត្រង់ ក៏ដូចជា ធ្វើតាមពាក្យសន្យាអន្តរជាតិយ៉ាងប្រាកដប្រជាផងដែរ។ ប្រទេសចិនបានគោរពតាមស្មារតីនៃធម្មនុញ្ញអង្គការសហប្រជាជាតិជាប់រហូតមក ប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវ ប្រព័ន្ធអន្តរជាតិដែលចាត់ទុកអង្គការសហប្រជាជាតិជាស្នូល គាំពាររបៀបរៀបរយអន្តរជាតិដែលតម្កល់ទុកច្បាប់អន្តរជាតិជាមូលដ្ឋាន ក៏ដូចជាគាំពារតួនាទីជាស្នូល របស់អង្គការសហប្រជាជាតិក្នុងកិច្ចការអន្តរជាតិផងដែរ។

ពីការចាត់បញ្ជូនអ្នកសង្កេតការរណ៍យោធាចំនួន៥ នាក់ទៅកាន់អង្គការត្រួតពិនិត្យការឈប់បាញ់នៃអង្គការសហប្រជាជាតិជាលើកដំបូង ដល់ការក្លាយទៅជាប្រទេស ផ្តល់ប្រាក់ទុនធំទីពីរដល់សកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ និងជាប្រទេសដែលបានចាត់បញ្ជូនកងទ័ពច្រើនបំផុតក្នុងចំណោមសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសចិនគឺជាកម្លាំងគន្លឹះនៃសកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ពីប្រទេសដែលមានចំនួនប្រជាជនក្រីក្រ ច្រើនបំផុតនៅលើពិភពលោកដល់ប្រទេសដែលបានការដោះស្រាយបញ្ហាក្រីក្រដាច់ខាតជាប្រវត្តិសាស្ត្រ រហូតដល់ការសម្រេចបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ នៃរបៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិមុនពេលកំណត់ ១០ឆ្នាំ អត្រារួមចំណែករបស់ប្រទេសចិនក្នុងការកាត់បន្ថយភាពក្រីក្រ ជាសកល គឺលើសពី ៧០ភាគរយ។

ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរនៅលើពិភពលោក អត្រារួមវិភាគទានចំពោះកំណើនសេដ្ឋកិច្ចពិភពលោកបានជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោកក្នុងរយៈពេល ១៥ឆ្នាំជាប់ៗគ្នា។ ប្រទេសចិនបានយកការអភិវឌ្ឍរបស់ខ្លួនតភ្ជាប់គ្នាយ៉ាងជិតស្និទ្ធជាមួយការអភិវឌ្ឍរបស់ពិភពលោកដោយម្ចាស់ការ គំនិតផ្តួចផ្តើមស្តីពីការរួមគ្នា កសាង «ខ្សែក្រវាត់ និងផ្លូវ» ទទួលបានការឆ្លើយតបយ៉ាងសកម្មពីប្រទេសចំនួន១៤០ និងអង្គការអន្តរជាតិចំនួន៣២។ ប្រទេសចិនបានពង្រីកយ៉ាងសកម្មនូវ «កិច្ចសហប្រតិបត្តិការរវាងប្រទេសកំពុងអភិវឌ្ឍន៍ដែលបានផ្តល់ជំនួយអភិវឌ្ឍន៍ចំនួនជិត ៤០០ ពាន់លានយាន់ប្រាក់ចិនដល់ប្រទេស និងអង្គការអន្តរជាតិចំនួន១៦៦ ក៏ដូចជាបានអនុវត្តគម្រោងជួយឧបត្ថម្ភជិតចំនួន ៣០០០ និងចាត់បញ្ជូនបុគ្គលិកជួយឧបត្ថម្ភចំនួនជាង ៦០ម៉ឺននាក់ដែលបានផ្តល់ការគាំទ្រយ៉ាងខ្លាំងក្លា សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ជាង ១២០ ក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍សហសវត្សន៍នៃអង្គការសហប្រជាជាតិ។

ពីកង្វះខាតធនធានព្យាបាលជំងឺ និងសុខាភិបាលរហូតដល់ការដើរតួនាទីយ៉ាងសំខាន់ក្នុងការឆ្លើយតបនឹងវិបត្តិសុខាភិបាលសាធារណៈសកល ប្រទេសចិនបានពង្រីក យ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ និងបានផ្តល់សម្ភារៈជំនួយបន្ទាន់សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ ១៩ ដល់ប្រទេសជាង១៥០ និងអង្គការអន្តរជាតិចំនួន១៣។ គិតរហូតដល់បច្ចុប្បន្ននេះ ប្រទេសចិនបានផ្តល់វ៉ាក់សាំងនិងវត្ថុធាតុដើមនៃវ៉ាក់សាំងចំនួន ១២០០ លានដូសដល់ប្រទេស និងអង្គការអន្តរជាតិជាង ១០០ ដែលបានឈរនៅលំដាប់ទីមួយនៅលើពិភពលោក។

ពីការអភិវឌ្ឍដែលខ្វះបច្ចេកទេសថ្មីនិងការច្នៃប្រឌិតថី្មកាលពីមុនដល់ការដឹកនាំយ៉ាងសកម្មនូវអភិបាលកិច្ចបរិស្ថាន និងអាកាសធាតុពិភពលោកនាពេលបច្ចុប្បន្ន ប្រទេសចិនបានអនុវត្តយ៉ាងប្រាកដប្រជានូវ «អនុសញ្ញាសី្តពីបម្រែបម្រួលអាកាសធាតុក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ» និង «កិច្ចព្រមព្រៀងក្រុងប៉ារីស» ជំរុញឱ្យ សម្រេចបាននូវទស្សនាទានដែលមនុស្សជាតិ និងធម្មជាតិរួមរស់នៅដោយសុខដុមរមនា ក៏ដូចជាបានលើកឡើងនូវគោលដៅកាត់បន្ថយការបញ្ចេញកាបូនបន្ទាប់ពីឡើង ដល់ចំណុចកំពូលនិងអព្យាក្រឹតភាពកាបូនព្រម និងវិធានការថ្មីស្តីពីការរួមចំណែកដោយម្ចាស់ការរបស់ប្រទេសជាតិដែលបានបង្ហាញពីមនសិការជាប្រវត្តិសាស្រ្ត និងទំនួលខុសត្រូវរបស់ប្រទេសធំ និងបានជំរុញយ៉ាងខ្លាំងក្លានូវការបង្កើតជានិម្មាបនកម្មសហប្រតិបត្តិការជាសកល ដែលទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ និងការពារអេកូ-បរិស្ថាន។

ឈរនៅចំណុចចាប់ផ្តើមថ្មីនៃប្រវត្តិសាស្ត្រ ប្រទេសចិននឹងបន្តជ្រោងទង់នៃពហុភាគីនិយម បន្តគាំទ្រការងារយន្តការពហុភាគី ដែលចាត់ទុកអង្គការសហប្រជាជាតិ ជាស្នូលតាមរយៈការអនុវត្តជាក់ស្តែង ក៏ដូចជាជំរុញពហុភាគីនិយមឱ្យចាប់ផ្តើមដំណើរការថ្មីនិងជំរុញអង្គការសហប្រជាជាតិ ឱ្យដើរតួនាទីកាន់តែធំក្នុងដំណើរ ប្រវត្តិសាស្ត្រថ្មី ដើម្បីជំរុញការបង្កើតសហគមន៍រួមជោគវាសនាតែមួយរបស់មនុស្សជាតិ៕