(ប៉េកាំង)៖ ថ្ងៃទី២៥ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានចូលរួមកិច្ចប្រជុំរំលឹកខួប ៥០ឆ្នាំ នៃការដែលសាធារណរដ្ឋប្រជាមានិតចិន ទទួលបានអាសនៈស្របច្បាប់ឡើងវិញនៅអង្គការសហប្រជាជាតិ នៅទីក្រុងប៉េកាំង ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ។

លោក Xi Jinping បានសង្កត់ធ្ងន់ថា តើមាគ៌ាអភិវឌ្ឍន៍របស់ប្រទេសមួយល្អឬមិនល្អ ចំណុចគន្លឹះគឺស្ថិតនៅលើថា តើវាស្របតាមសភាពការណ៍ជាក់ស្តែងរបស់ប្រទេសខ្លួនដែរឬទេ? តើវាអាចនាំមកនូវការអភិវឌ្ឍសេដ្ឋកិច្ច វឌ្ឍនភាពសង្គម ការកែលម្អជីវភាពរស់នៅរបស់ប្រជាជន និងស្ថិរភាពសង្គមដែលឬទេ? តើអាចទទួលបានការគាំទ្រពីប្រជាជន ហើយរួមចំណែកដល់បុព្វហេតុនៃការរីកចម្រើនរបស់មនុស្សជាតិដែរឬទេ?

លោក Xi Jinping បានសង្កត់ទៀតថា ការអភិវឌ្ឍដើម្បីប្រជាជនទើបជាការអភិវឌ្ឍដែលមានអត្ថន័យ ការអភិវឌ្ឍពឹងផ្អែកលើប្រជាជនទើបមានកម្លាំងចលករ។ ប្រទេសនានានៅជុំវិញពិភពលោក គួរតែតម្កល់ទុកប្រជាជនជាជាស្នូល ត្រូវពង្រឹងសមត្ថភាពអភិវឌ្ឍន៍របស់ប្រជាជន ត្រូវបង្កើតបរិយាកាសអភិវឌ្ឍន៍ ដែលមានសមិទ្ធផលអភិវឌ្ឍន៍កាន់តែច្រើន នឹងផ្តល់ផលប្រយោជន៍ដល់មនុស្សគ្រប់រូប នៅគ្រប់ប្រទេសដោយយុត្តិធម៌ និងស្មើភាព៕