(ប៉េកាំង)៖ ក្នុងឱកាសដែលប៉ុស្តិ៍ទូរទស្សន៍អូឡាំពិក និងបណ្តាញឌីជីថលនៃប៉ុស្តិ៍ទូរទស្សន៍អូឡាំពិក របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ចាប់ផ្តើមចាក់ផ្សាយនិងដាក់ឱ្យប្រើប្រាស់ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានផ្ញើសារលិខិតសម្តែងការអបអរសាទរយ៉ាងកក់ក្តៅ។

ថ្លែងក្នុងសារលិខិតនោះ លោក Xi Jinping បានគូសបញ្ជាក់ថា «ជាង១០០ថ្ងៃទៀត ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង នឹងសម្ពោធបើកហើយ។ រំពឹងទុកថា អ្នកទាំងអស់គ្នានឹងប្រកាន់ខ្ជាប់ឥរិយាបថត្រឹមត្រូវ និងច្នៃប្រឌិតថ្មី ក្នុងន័យបង្ហាញពីដំណើរតស៊ូព្យាយាម របស់កីឡាករនៃវិញ្ញាសាកីឡាលើទឹកកករបស់ប្រទេសចិន និងបណ្តាប្រទេសនានាលើពិភពលោក ដែលធ្វើការខិតខំប្រឹងប្រែងឥតឈប់ឈរ និងយកឈ្នះលើខ្លួនឯង ព្រមទាំងអធិប្បាយឱ្យបានស៊ីជម្រៅ នូវទស្សនៈរៀបចំការប្រកួតកីឡាអូឡាំពិក ពោលគឺបៃតង ចែករំលែក បើកទូលាយនិងស្អាតស្អំ ដើម្បីបង្ហាញពីទំព័រអូឡាំពិកថ្មីនៃការប្រកួតកីឡាអូឡាំពិករដូវរងា និងការប្រកួតកីឡាប៉ារ៉ាឡាំពិកនៃក្រុងប៉េកាំង ដែលប្រកបដោយភាពទាក់ទាញ វិសាមញ្ញនិងមានភាពអស្ចារ្យ៕