(ប៉េកាំង)៖ កាលពីថ្ងៃទី២៥ ខែតុលា លោកប្រធានរដ្ឋចិន Xi Jinping បានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំរំលឹកខួបទី៥០ នៃការដែលសាធារណរដ្ឋប្រជាមានិតចិនទទួលបាន អាសនៈស្របច្បាប់ឡើងវិញក្នុងអង្គការសហប្រជាជាតិដោយសង្កត់ធ្ងន់ថា ចិននឹងប្រកាន់ខ្ជាប់ការដើរតាមផ្លូវកែទម្រង់និងបើកទូលាយ នឹងធ្វើជាអ្នករួមចំណែកក្នុងការអភិវឌ្ឍ សកលជាដរាបមក ព្រមទាំងលើកឡើងថាពិភពលោកគួរតែរួមគ្នាជំរុញការអភិវឌ្ឍនៃសង្គមនិងសេដ្ឋកិច្ចដើម្បីផ្តល់សុខសុភមង្គល និងផលប្រយោជន៍ដល់ប្រជាជន ឱ្យបានកាន់តែល្អ។

រំលឹកឡើងវិញពីរយៈពេល៥០ឆ្នាំដែលសាធារណរដ្ឋប្រជាមានិតចិនទទួលបានអាសនៈស្របច្បាប់ឡើងវិញក្នុងអង្គការសហប្រជាជាតិ គឺជា៥០ឆ្នាំដែលប្រទេសចិនទទួលបាន ការអភិវឌ្ឍប្រកបដោយសន្តិភាពនិងផ្តល់ផលប្រយោជន៍ដល់មនុស្សជាតិ។ មួយផ្នែកសេដ្ឋកិច្ចចិនបានរក្សាការអភិវឌ្ឍដោយនឹងនរនិងឆាប់រហ័ស ក្នុងរយៈពេលច្រើនឆ្នាំ កន្លងមក អត្រារួមចំណែកចំពោះកំណើនសេដ្ឋកិច្ចពិភពលោកកាន់លំដាប់ថ្នាក់ទីមួយលើទូទាំងពិភពលោកក្នុងរយៈពេល ១៥ឆ្នាំជាប់ៗគ្នា ដែលបានផ្តល់ឱកាសទីផ្សារឱកាស វិនិយោគនិងឱកាសកំណើនដល់ប្រទេសនានាជាបន្តបន្ទាប់។

មួយផ្នែកទៀត អ្វីដែលកាន់តែធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនោះគឺ ប្រទេសសម្រេចបាននូវការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយ គ្រប់ជ្រុងជ្រោយ បានលុបបំបាត់ជាប្រវត្តិសាស្ត្រនូវភាពក្រីក្រដាច់ខាត សម្រេចបាននូវគោលដៅកាត់បន្ថយភាពក្រីក្រស្របតាមរបៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ២០៣០ នៃអង្គការសហប្រជាជាតិមុនកាលកំណត់១០ឆ្នាំ អត្រារួមចំណែកចំពោះការកាត់បន្ថយភាពក្រីក្រពិភពលោកបានលើសពី៧០ភាគរយ ដែលបានរួមចំណែកដ៏ធំធេង ក្នុងការសម្រេចការអភិវឌ្ឍជានិរន្តរភាពជាសកល។

ឆ្នាំនេះ ប្រទេសចិន និងអង្គការសហប្រជាជាតិបានរួមគ្នារៀបចំដោយជោគជ័យនូវមហាសន្និបាតភាគីហត្ថលេខីនៃ «អនុសញ្ញាស្តីពីជីវចម្រុះ» លើកទី១៥ និងមហាសន្និបាត គមនាគមន៍ជានិរន្តរភាពសកលលើកទីពីរ ដែលបានប្រមូលផ្តុំគំនិតឯកភាពរួមថ្មីសម្រាប់ការអភិវឌ្ឍជានិរន្តរភាពរបស់មនុស្សជាតិ។ ក្នុងកិច្ចប្រជុំរំលឹកលើកនេះ លោកប្រធានរដ្ឋចិន Xi Jinping បានគូសបញ្ជាក់ម្តងទៀតនូវគំនិតផ្តួចផ្តើមស្តីពីការអភិវឌ្ឍជាសកល ដោយអំពាវនាវឱ្យ «ប្រទេសនានាលើពិភពលោកគួរតែប្រកាន់ខ្ជាប់ ការតម្កល់ទុកប្រជាជនជាចម្បង ខិតខំប្រឹងប្រែងសម្រេចការអភិវឌ្ឍប្រកបដោយគុណភាពកាន់តែខ្ពស់ កាន់តែមានប្រសិទ្ធភាព កាត់តែមានសមភាព កាន់តែមាននិរន្តរភាព និងកាន់តែមានសុវត្ថិភាព» ព្រមទាំងលើកឡើងថា «ការអភិវឌ្ឍដើម្បីប្រជាជន នោះការអភិវឌ្ឍទើបមានអត្ថន័យ»

សេចក្តីសន្និដ្ឋានសំខាន់ៗទាំងនេះបានបង្ហាញយ៉ាងច្បាស់នូវទិសដៅសម្រាប់សម្រេចការអភិវឌ្ឍរួមជាសកល។ ការអភិវឌ្ឍជាតម្លៃរួមរបស់មនុស្សជាតិទាំងមូល ហើយក៏ជា មធ្យោបាយល្អសម្រាប់ដោះស្រាយបញ្ហាជាសកលផងដែរ។ ប្រទេសចិនដែលបានឈានចូលក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី កំពុងពង្រីកកំណែទម្រង់និងបើកទូលាយ ឥតឈប់ឈរ និងខិតខំប្រឹងប្រែងជំរុញការបង្កើតសហគមន៍រួមអភិវឌ្ឍន៍ជាសកល។ ការពិតនឹងបន្តបញ្ជាក់ថាការអភិវឌ្ឍរបស់ចិនគឺជាឱកាសរបស់ពិភពលោកជាប់
រហូតមក៕