(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ លោក ចូ បៃដិន ប្តេជ្ញាឈរខាងអាស៊ីដើម្បីការពារសេរីភាព, និងបានវាយប្រហារចិនត្រង់ៗ លើបញ្ហាកោះតៃវ៉ាន់

២៖ មេទ័ពអាមេរិកទទួលស្គាល់ជាផ្លូវការពីការព្រួយបារម្ភ ជុំវិញការធ្វើតេស្ដ មីស៊ីលលឿនជាងសំឡេងរបស់ចិន

៣៖ ព្រឹទ្ធសមាជិកបក្សប្រជាធិបតេយ្យ ស្នើឲ្យដាក់ពន្ធលើប្រាក់ចំណូលមហាសេដ្ឋីអាមេរិក «៧០០នាក់» ដើម្បីគាំទ្រដល់ផែនការសេដ្ឋកិច្ចលោក ចូ បៃដិន

៤៖ លោកស្រី Peng Liyuan ផ្ញើសារលិខិតសាទរដល់ពិធីកសាងរួចនៃវិទ្យាស្ថាន Juilliard នៅក្រុងធៀនជីន

៥៖ ថៃ៖ មនុស្ស ៩,៦៥៨នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៨៤នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

៦៖ ប្រធានាធិបតីតៃវ៉ាន់ ទទួលស្គាល់អំពី វត្តមានកងទ័ពអាមេរិកនៅដែនកោះនេះ