(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប១៨ករណី ក្នុងនោះករណីប្រើប្រាស់៧ករណី និងជួញដូរ១១ករណី ដោយឃាត់ខ្លួនជនសង្ស័យ៣៣នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៥,៣៥២ករណី ឃាត់មនុស្ស ១១,៦៩៩នាក់ (ស្រី៧០២នាក់)៕