(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ ពាណិជ្ជករម្នាក់នៅទីក្រុង Horgos ភូមិភាគស៊ីនជាំងនៃប្រទេសចិនបានផ្លាស់ប្តូរមតិយោបល់ជាមួយអតិថិជនរុស្ស៊ី តាមរយៈវីដេអូទូរស័ព្ទដៃ។ នៅថ្ងៃដដែលនោះ ឡានដឹកទំនិញមួយគ្រឿងដែលមានផ្ទុកនំដុតតំបន់ YiLi ចំនួន ១ លានបានឆ្លងគយនៅច្រកទ្វារតំបន់ព្រំដែន Horgos ហើយបាននាំចេញទៅកាន់រុស្ស៊ីជាលើកដំបូង ក៏ដូចជាចូលក្នុងទីផ្សារអឺរ៉ុបជាលើកដំបូងផងដែរ។

ក្នុងវេទិកាស្តីពីការអភិវឌ្ឍតំបន់ស៊ីនជាំងនៃប្រទេសចិន ឆ្នាំ២០២១ ដែលបានរៀបចំនាពេលថ្មីៗកន្លងទៅនេះ លោក Sabino Vaca Narvaja ឯកអគ្គរដ្ឋទូតប្រទេស អាហ្សង់ទីនប្រចាំនៅប្រទេសចិនបានចង្អុលបង្ហាញដោយគួបផ្សំបទពិសោធន៍ផ្ទាល់ខ្លួនថាតំបន់ស៊ីនជាំងបានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចកសាង «ខ្សែក្រវាត់ និងផ្លូវ» តាមរយៈហើយបានអំពាវនាវឱ្យអ្នកទាំងអស់គ្នាទៅទស្សនាតំបន់ស៊ីនជាំង ដើម្បីលាតត្រដាងនូវពាក្យភូតកុហក ដែលប្រឌិតដោយប្រទេសលោកខាងលិច តាមរយៈការពិតជាក់ស្តែង។

ក្នុងវេទិកាដែលមានវត្តមានពីសំណាក់ប្រទេសនិងអង្គការអន្តរជាតិចំនួន ៣០លើកនេះ ភ្ញៀវដែលចូលរួមវេទិការនេះបាននាំគ្នារៀបរាប់យ៉ាងលម្អិតនូវរឿងរ៉ាវ អំពីការបើកទូលាយ និងការអភិវឌ្ឍរបស់តំបន់ស៊ីនជាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះបានបង្ហាញយ៉ាងច្បាស់ថាការបើកទូលាយគឺជាកត្តាសំខាន់ ក្នុងការអភិវឌ្ឍរបស់តំបន់ស៊ីនជាំង។ ចាប់ពីឆ្នាំ២០១៥ ដែលរដ្ឋាភិបាលចិនបានលើកឡើងយ៉ាងច្បាស់ថា នឹងធ្វើឱ្យតំបន់ស៊ីនជាំងក្លាយជាតំបន់ស្នូលនៃខ្សែក្រវាត់ សេដ្ឋកិច្ចតាមផ្លូវសូត្ររហូតដល់បច្ចុប្បន្ននេះ ដែលតំបន់ស៊ីនជាំងបានក្លាយជាច្រកដ៏សំខាន់ក្នុងការប្រាស្រ័យទាក់ទង និងការផ្លាស់ប្តូរជាមួយបណ្តាប្រទេស
តាមបណ្តោយ «ខ្សែក្រវាត់ និងផ្លូវ» គឺជាចំណែកដ៏សំខាន់មួយក្នុងការបើកទូលាយទៅកាន់ទិសខាងលិច និងការអភិវឌ្ឍនិម្មាបនកម្ម បើកទូលាយចំពោះអន្តរជាតិ ដោយគ្រប់ជ្រុងជ្រោយរបស់ប្រទេសចិន។

ការពិតជាក់ស្តែងបានបញ្ជាក់ថា ការបើកទូលាយរបស់ចិនមានភាពកាន់តែស៊ីជម្រៅជាបន្តបន្ទាប់ ហើយកម្លាំងចលករសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចបែបនាំចេញរបស់ តំបន់ស៊ីនជាំងក៏មានភាពកាន់តែខ្លាំងឡើងៗផងដែរ។ នាពេលបច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការជាមួយក្រៅប្រទេសរបស់តំបន់ស៊ីនជាំង បានគ្របដណ្តប់ប្រទេស និងតំបន់តាមបណ្តោយ «ខ្សែក្រវាត់ និងផ្លូវ» ចំនួនជាង៥០។ សំដៅចំពោះការពង្រីកការបើកទូលាយ ប្រជាជនស៊ីនជាំងជាអ្នកទទួលផលប្រយោជន៍ធំបំផុត។

តាមស្ថិតិឱ្យដឹងថា ក្នុងរយៈពេល ៩ខែដំបូងឆ្នាំនេះ ផលិតផលក្នុងស្រុកសរុបនៃភូមិភាគស៊ីនជាំងមានដល់ទៅ ១១៣៩,៦១៤ ពាន់លានយាន់ប្រាក់ចិនដែលបាន កើនឡើង ៨.៨ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០ ប្រាក់ចំណូលអាចប្រើប្រាស់បានគិតជាមធ្យមក្នុងមនុស្សម្នាក់ៗ នៃអ្នកក្រុងនិងអ្នកជនបទ បានកើនឡើង ៩ភាគរយ និង១១.៥ ភាគរយ ដោយឡែកពីគ្នាបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០។

នៅចំពោះមុខការពិតជាក់ស្តែង ពាក្យភូតកុហកដែលហៅថា «ការបង្ខិតបង្ខំឱ្យធ្វើពលកម្ម» និង «សកម្មភាពប្រល័យពូជសាសន៍» ជាដើមដែលបានប្រឌិតដោយ កម្លាំងប្រឆាំងប្រទេសចិនរបស់លោកខាងលិចនឹងត្រូវលាតត្រដាងយ៉ាងច្បាស់នៅទីបំផុត។

រដ្ឋាភិបាលចិនបានចាត់គោលនយោបាយប្រឆាំងនឹងអំពើភេរវកម្ម ប្រកបដោយប្រសិទ្ធភាព និងពង្រីកការបើកទូលាយដើម្បីធ្វើឲ្យប្រជាជនស៊ីជាំងមានជីវភាពរស់នៅដ៏ល្អ។ ប៉ុន្តែ បើងាកមកមើលលោកខាងលិចវិញ?

សូមយកអាមេរិកធ្វើជាឧទាហរណ៍ ជនជាតិឥណ្ឌាអាមេរិកកាំងត្រូវបានបង្ខំឱ្យរើលំនៅដ្ឋានទាំងស្រុង ទៅកាន់តំបន់កំណត់ទុកដែលខ្វះខាតដីធ្លីនិងធនធានធម្មជាតិ។ បាតុភូតអំពី «ការរើសអើងពូជសាសន៍» និង «ការបង្ខិតបង្ខំឱ្យធ្វើពលកម្ម» បានកើតមាននៅសហរដ្ឋអាមេរិកយ៉ាងទូលំទូលាយ។ តើអ្នកណាការពារសិទ្ធិមនុស្ស និងអ្នកណាជាន់ឈ្លីលើសិទិ្ធមនុស្ស អាចនិយាយបានថា ចម្លើយគឺច្បាស់លាស់ណាស់៕