(ប៉េកាំង)៖ («艺术里的奥林匹克» 在中央广播电视总台央视奥林匹克频道开播) កម្មវិធីពិសេសរបស់អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនក្រោមចំណងជើងថា «អូឡាំពិកក្នុងសិល្បៈ" ត្រូវបានផ្សាយជាផ្លូវការនៅប៉ុស្តិ៍អូឡាំពិកនៅថ្ងៃទី ១៩ ខែវិច្ឆិកា។ លោក Shen Haixiong អនុរដ្ឋមន្រ្តីក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន អគ្គនាយក និងជានិពន្ធនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន លោក Lu Yingchuan អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន និងលោក Yu Zaiqing អនុប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងជាអនុប្រធានគណៈកម្មាធិការអូឡាំពិកចិនជាដើម បានអញ្ជើញចូលរួមពិធីសម្ពោធបើក។

កម្មវិធី «អូឡាំពិកក្នុងសិល្បៈ» គឺជាកម្មវិធីវប្បធម៌ដែលបង្ហាញពីវប្បធម៌អូឡាំពិក និងស្មារតីអូឡាំពិក។ ពេលថ្លែងសុន្ទរកថា លោក Shen Haixiong បានគូសបញ្ជាក់ថា នៅក្នុងលិខិតអបអរសាទរការបើកប៉ុស្តិ៍អូឡាំពិក CCTV និងវេទិកាឌីជីថលរបស់ប៉ុស្តិ៍អូឡាំពិក លោក ស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានលើកឡើងនូវការរំពឹងទុកថា ប៉ុស្តិ៍អូឡាំពិកគួរតែនិទានរឿងរ៉ាវអំពីកីឡាចិន ផ្សព្វផ្សាយពីស្មារតីកីឡាចិន ពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការផ្នែកកីឡាអន្តរជាតិ តាមរយៈកីឡាអូឡាំពិក និងការផ្សព្វផ្សាយវប្បធម៌ ដើម្បីជំរុញការរៀនសូត្រពីគ្នាផ្នែកអរិយធម៌ និងការតភ្ជាប់គ្នាការតភ្ជាប់ដួងចិត្តរបស់ប្រជាជនរវាងប្រទេសនានាលើពិភពលោក។

ការបើកកម្មវិធី «អូឡាំពិកក្នុងសិល្បៈ» គឺដើម្បីអនុវត្តជាក់ស្តែងនូវខ្លឹមសារសំខាន់ នៃលិខិតអបអរសាទររបស់លោក ស៊ី ជីនភីង បង្ហាញយ៉ាងស៊ីជម្រៅនូវខ្លឹមសារសំខាន់នៃស្មារតីអូឡាំពិក និងផ្សាយដោយពេញទំហឹងនូវកីឡាអូឡាំពិក និងវប្បធម៌អូឡាំពិក៕