(ប៉េកាំង)៖ ក្នុងពិធីសំណេះសំណាលស្តីពីការកសាង «ខ្សែក្រវាត់និងផ្លូវ» លើកទី៣ ដែលបើកធ្វើនៅក្រុងប៉េកាំង នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងចំណោមគោលបំណងអភិវឌ្ឍន៍ប្រកបដោយកម្រិតខ្ពស់ ដែលលោក Xi Jinping ប្រធានរដ្ឋចិនបានគូសបញ្ជាក់នោះ «ការផ្តល់ផលប្រយោជន៍ដល់ជីវភាពរស់នៅរបស់ប្រជាជន» គឺជាគោលបំណងមួយ។

តាមពិតទៅ នេះក៏ជាគោលបំណងដើម ដែលប្រទេសចិនបានលើកឡើងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» កាលពី៨ឆ្នាំមុន។ ក្នុងរយៈពេល៨ឆ្នាំកន្លងមក ពីរបៀងសេដ្ឋកិច្ចរវាងចិននិងប៉ាគីស្ថាន ដល់របៀងសេដ្ឋកិច្ចរវាងចិនម៉ុងហ្គោលលីនិងរុស្ស៊ី ពីផ្លូវដែកពីកំពង់ផែម៉មបាសាដល់ក្រុងណៃរ៉ូប៊ី ដល់ផ្លូវដែកល្បឿនលឿនពី Jakarta ដល់ Bandung គំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ធ្វើឱ្យប្រជាពលរដ្ឋនៃប្រទេសតាមបណ្តោយ ទទួលបានផលប្រយោជន៍ពិតប្រាកដ តាមរយៈវិធានការជាក់ស្តែងនីមួយៗ។

ការជំរុញកិច្ចកសាងទំនុកចិត្តនយោបាយឱ្យមានភាពកាន់តែស៊ីជម្រៅ ការតភ្ជាប់គ្នា ការធ្វើពាណិជ្ជកម្មយ៉ាងរលូន ការរួមបញ្ចូលគ្នាខាងមូលធន ការផ្លាស់ប្តូរខាងវប្បធម៌មនុស្សជាតិ «ពង្រីកទំហំពាណិជ្ជកម្មជាមួយប្រទេសជិតខាង លើកទឹកចិត្តឱ្យនាំចូលផលិតផល ដែលមានគុណភាពខ្ពស់ឱ្យបានកាន់តែច្រើន» «អភិវឌ្ឍធុរកិច្ចអេឡិចត្រូនិចតាមផ្លូវសូត្រ និងបង្កើតជារចនាសម័្ពន្ធនៃកិច្ចសហប្រតិបតិ្តការឌីជថល»។ល។

ទាក់ទិននឹងការអភិវឌ្ឍ «ខ្សែក្រវាត់និងផ្លូវ» ប្រកបដោយគុណភាពខ្ពស់ លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើការរៀបចំចាត់ចែងដ៏សំខាន់ ក្នុងពិធីសំណេះសំណាលលើកនេះ។ ការរៀបចំចាត់ចែងទាំងនេះ បានមកពីបទពិសោធន៍ដ៏ជោគជ័យក្នុងកិច្ចកសាង «ខ្សែក្រវាត់និងផ្លូវ» ក្នុងរយៈពេល៨ឆ្នាំកន្លងមក ហើយក៏បានធ្វើការកែសម្រួល និងធ្វើឱ្យមានសុក្រឹតភាព តាមរយៈសភាពការណ៍ជាក់ស្តែង នាពេលបច្ចុប្បន្ននេះផងដែរ ដែលបានបំពេញបន្ថែមកម្លាំងចលករក្នុងកិច្ចកសាង «ខ្សែក្រវាត់និងផ្លូវ» ដើម្បីផ្តល់សុខសុភមង្គលកាន់តែច្រើនដល់ពិភពលោក។

ក្នុងរយៈពេល៨ឆ្នាំកន្លងមក កិច្ចកសាង «ខ្សែក្រវាត់និងផ្លូវ» ធ្វើឱ្យទូទាំងពិភពលោកមានវិបុលភាព ដែលបានក្លាយជាផលិតផលសាធារណៈអន្តរជាតិ ដែលមានប្រជាប្រិយភាពហើយក៏បានក្លាយជា វេទិការបស់ចិនសម្រាប់ធ្វើបទបង្ហាញពីការពង្រីកការបើកទូលាយ និងជំរុញកិច្ចកសាងសហគមន៍រួមវាសនាតែមួយ របស់មនុស្សជាតិផងដែរ ។ ប្រការទាំងនេះធ្វើឱ្យប្រព័ន្ធសារព័ត៌មានលោកខាងលិចមួយចំនួន ដែលកាន់ទស្សនៈលំអៀងបានចាប់ផ្តើមកែប្រែអាកប្បកិរិយារបស់ខ្លួន។ ឧទាហរណ៍ដូចជាទស្សនាវដី្តប្រចាំសប្តាហ៍ Newsweek របស់អាមេរិកបានចាត់ទុក «ខ្សែក្រវាត់និងផ្លូវ» ជាគម្រោងសេដ្ឋកិច្ចដែលជោគេជ័យបំផុត និងមានកម្លាំងឥទ្ធិពលបំផុតមួយ។

របាយការណ៍របស់ធនាគារពិភពលោកបានវាយតម្លៃថា ដល់ឆ្នាំ២០៣០ គំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ត្រូវបានរំពឹងទុកថា នឹងជួយប្រជាជនចំនួន៧លាន ៦សែននាក់នៅលើពិភពលោកទាំងមូល ចេញផុតពីភាពក្រីក្រខ្លាំងបំផុត និងប្រជាជន៣២លាននាក់ ចេញផុតពីភាពក្រីក្រកម្រិតមធ្យម។ ក្នុងនាមជាភាគីដែលបានលើកឡើងនូវគំនិតផ្តួចផ្តើម ប្រទេសចិនបាននិងកំពុងបំពេញបន្ថែមកម្លាំងចលករជាបន្តទៀត សម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ របស់ផលិតផលសាធារណៈជាសកលមួយនេះ។ ពេលវេលាបាននិងបន្តបញ្ជាក់ថា ប្រជាជនចិនមិនគ្រាន់តែរំពឹងទុក អាចមានជីវភាពរស់នៅដ៏ល្អប្រសើរតែខ្លួនឯងប៉ុណ្ណោះទេ ថែមទាំងក៏រំពឹងទុកឱ្យប្រជាជននៅលើពិភពលោក សុទ្ធតែមានជីវភាពរស់នៅដ៏ល្អបវរផងដែរ៕