(ប៉េកាំង)៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានចេញផ្សាយសៀវភៅសក្រោមចំណងជើងថា «កិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិកក្នុងយុគមស័យថ្មី»

សៀវភៅសនេះរួមមាន ៤ជំពូក គឺការបង្កើតសហគមន៍រួមវាសនារវាងចិននិងអាហ្វ្រិក ដែលកាន់តែជិតស្និទ្ធ ត្រួសត្រាយកិច្ចសហប្រតិបត្តិការលើ គ្រប់វិស័យរវាងចិននិងអាហ្វ្រិកក្នុងយុគសម័យថ្មី ពង្រឹងការផ្តល់ការគាំទ្រដល់គ្នាទៅវិញទៅមក យ៉ាងមុតមាំមិនងាករេ និងបង្កើតនិម្មាបនកម្មថ្មីនៃទំនាក់ទំនងរវាងចិននិងអាហ្វ្រិក។

សៀវភៅសចែងថា ចិននិងអាហ្វ្រិកជាសហគមន៍រួមវាសនាតាំងពីដើមមក។ ក្រោយពីឈានចូលយុគសម័យថ្មី លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងទស្សនៈ និងគោលនយោបាយជាមួយអាហ្វ្រិក ដែលប្រកបដោយភាពជាក់ស្តែងនិងស្មោះត្រង់ ព្រមនិងទស្សនៈផលប្រយោជន៍ដ៏ត្រឹមត្រូវ ដែលបានបង្អុលបង្ហាញទិសដៅឆ្ពោះទៅមុខ សម្រាប់កិច្ចសហប្រតិបត្តិការជាមួយអាហ្វ្រិកក្នុងយុគសម័យថ្មី។

សៀវភៅសចែងទៀតថា ភាគីទាំងពីរចិននិងអាហ្វ្រិកមានទំនុកចិត្តលើគ្នាខ្ពស់ ទំនាក់ទំនងមេត្រីភាពរវាងចិននិងអាហ្វ្រិក បានធន់នឹងបញ្ហាប្រឈមជាងកន្លះសតវត្សរ៍។ ភាគីទាំងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ដល់គ្នា និងគាំពារផលប្រយោជន៍រួមយ៉ាងមុតមាំមិនងាករេ ដើម្បីជំរុញកិច្ចកសាង «ខ្សែក្រវាត់និងផ្លូវ» យ៉ាងស៊ីជម្រៅ សំដៅរួមគ្នាបង្កើតអនាគតកាន់តែល្អបវរ នៃកិច្ចសហប្រតិបត្តិការរវាងចិននិងអាហ្វ្រិក៕