(បរទេស)៖ ខាងក្រោមគឺជារូបភាពគួរឲ្យចាប់អារម្មណ៍មួយចំនួន នៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសៅរ៍ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១។

១៖ អង្គការ WHO ដាក់ឈ្មោះឲ្យមេរោគកូវីដ១៩ បំប្លែងថ្មីថា «Omicron» និងចាត់ទុកជាមេរោគដែល «គួរឲ្យបារម្ភ»។

 

២៖ យ៉ាងហោចមនុស្ស១៩នាក់ស្លាប់ ក្នុងគ្រោះថ្នាក់រថយន្តក្រុង នៅភាគកណ្តាលប្រទេសម៉ិចស៉ីកូ។

 

៣៖ វីរុសកូវីដ១៩ បំប្លែងថ្មី Omicron ធ្វើឲ្យពិភពលោកភ័យព្រួយ និងរង្គោះរង្គើទីផ្សារហិរញ្ញវត្ថុ។

 

៤៖ លោក ចូ បៃដិន ថ្លែងថា ប្រទេសនានាគួរយកគំរូនៃចិត្តសប្បុរសតាមសហរដ្ឋអាមេរិក ដោយបង្កើនការបរិច្ចាគវ៉ាក់សាំងនោះទើបជំងឺរាតត្បាតសកលអាចបញ្ចប់។

 

៥៖ ឥណ្ឌាចាប់ផ្តើមការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ ដល់យន្តការណ៍ COVAX ជាថ្មីឡើងវិញ។

 

៦៖ ប្រមុខការទូតអាមេរិកប្រចាំតំបន់អាស៉ី នឹងមកបំពេញទស្សនកិច្ច នៅប្រទេសអាស៊ានចំនួន៤។

 

៧៖ ក្រុមហ៊ុនអាមេរិក Novavax ត្រៀមផលិត និងធ្វើតេស្តវ៉ាក់សាំងថ្មី ដើម្បីទប់ទល់មេរោគបំប្លែងថ្មី «Omicron»។