(ប៉េកាំង)៖ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេទិកាកិច្ចសហប្រតិបត្តិការប្រព័ន្ធសារព័ត៌មាន «ដៃគូអាហ្វ្រិក» ឆ្នាំ២០២១ ដែលរៀបចំដោយស្ថានីយអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើឡើងនៅទីក្រុង Nairobi រដ្ឋធានីនៃប្រទេសកេនយ៉ា។ វេទិកានេះធ្វើឡើងក្រោមប្រធានបទ «គោរពគ្នាទៅវិញទៅមក និងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ៖ ប្រព័ន្ធសារព័ត៌មានចិន-អាហ្វ្រិក ចាប់ដៃឈានទៅមុខជាមួយគ្នា»។ ភ្ញៀវកិត្តិយសជិត១០០រូប ដែលមកពីប្រទេសចិន និងប្រទេសអាហ្វ្រិកចំនួន៤៣ បានពិភាក្សាអំពីវិធីសាស្ត្រនៃកិច្ចសហប្រតិបត្តិការ តាមរយៈប្រព័ន្ធវីដេអូ។

លោក Shen Haixiong អនុរដ្ឋមន្រ្តីក្រសួងឃោសនាការ នៃមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានថ្លែងនៅក្នុងសុន្ទរកថាថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានផ្សព្វផ្សាយទ្វីបអាហ្រ្វិកដោយទស្សនវិស័យ ដែលមានសត្យានុម័តនិងតុល្យភាព មនោសញ្ចេតនាស្មោះដែលជួយគ្នាទៅវិញទៅមក និងវេទិកាដ៏សម្បូរបែបនិងចម្រុះ តែងតែធ្វើជាអ្នកផ្សព្វផ្សាយការអភិវឌ្ឍចិន-អាហ្វ្រិក ស្ថាបនិកនៃកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក និងជាអ្នកកត់ត្រាមិត្តភាពចិន-អាហ្វ្រិក។

លោកបានសង្កត់ធ្ងន់ថា នៅពេលអនាគត អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរជាមួយប្រព័ន្ធសារព័ត៌មានអាហ្រ្វិក ធ្វើការរួមគ្នាដើម្បីឆ្លើយតបនឹងបញ្ហាប្រឈម ដើម្បីរួមគ្នាកសាងសហគមន៍រួមវាសនាតែមួយ នៃចិននិងអាហ្វ្រិកឱ្យកាន់តែជិតស្និទ្ធ៕