(ប៉េកាំង)៖ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោក Qin Gang ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអាមេរិក និងលោក Anantoly Antonov ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអាមេរិក បានរួមគ្នាសរសេរអត្ថបទសំដៅអ្វី ដែលអាមេរិកហៅថា «កិច្ចប្រជុំកំពូល» ដោយលើកឡើងថា អ្វីដែលហៅថា «កិច្ចប្រជុំកំពូលប្រជាធិបតេយ្យ» ដែលអាមេរិកនឹងបើកធ្វើក្នុងពេលឆាប់ៗ ពោរពេញដោយគំនិតសង្គ្រាមត្រជាក់ ប្រទេសចិននិងរុស្ស៊ីប្រឆាំងយ៉ាងដាច់ខាត។

អត្ថបទអំពាវនាវឱ្យបញ្ឈប់បង្កគម្លាត និងភាពបដិបក្ខក្រោមលេស «ការទូតគុណតម្លៃ» ហើយអំពាវនាវប្រទេសនានា អនុវត្តគំនិតទំនាក់ទំនងអន្តរជាតិ ដែលគោរពគ្នា ធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីជំរុញរបបសង្គមផ្សេងៗគ្នា មនោគមវិជ្ជាផ្សេងៗគ្នា ប្រវត្តិសាស្ត្រវប្បធម៌ផ្សេងៗគ្នា និងប្រទេសដែលមានកម្រិតអភិវឌ្ឍន៍ផ្សេងៗគ្នា អាចរស់នៅដោយស៊ីចង្វាក់គ្នា។

អត្ថបទបានបង្ហាញថា នយោបាយប្រជាធិបតេយ្យសង្គមនិយមរបស់ប្រទេសចិន ជាប្រជាធិបតេយ្យរបស់ប្រជាជន ដែលពេញដំណើរនិងទូលំទូលាយបំផុត ហើយបង្ហាញពីឆន្ទៈរបស់ប្រជាជន វាគឺសមស្របទៅនឹងសភាពការណ៍ជាតិប្រទេសចិន ព្រមទាំងទទួលបានការគាំទ្រពីប្រជាជន។

ប្រទេសណាមួយសុទ្ធតែគ្មានសិទ្ធិវាស់វែង អរិយធម៌នយោបាយដ៏សម្បូរបែបនៅលើពិភពលោក ដោយស្តង់ដារតែមួយនោះទេ៕