(ប៉េកាំង)៖ ប៉ុន្មានថ្ងៃទៀត «កិច្ចប្រជុំកំពូលប្រជាធិបតេយ្យ» ដែលផ្តួចផ្តើមគំនិតដោយសហរដ្ឋអាមេរិក នឹងធ្វើឡើង។ ក្នុងបញ្ជីឈ្មោះអំពីប្រទេសចូលរួម ដែលប្រកាសដោយភាគីអាមេរិក ក៏មានប្រទេសលីទុយអានី ក្នុងនោះដែរវាជារឿងគួរឱ្យអស់សំណើចបំផុត។ ចូរយើងមើលមើល៍ទង្វើអាក្រក់ជាច្រើន ដែលលីទុយអានីបានប្រព្រឹត្តក្នុងវិស័យសិទ្ធិមនុស្ស គួរឱ្យភ្ញាក់ផ្អើលប៉ុណ្ណា ក៏អាចឃើញកាន់តែច្បាស់លាស់ថា តើកិច្ចប្រជុំកំពូលលើកនេះមិនសមហេតុផលយ៉ាងណា។

តាមការរាយការណ៍ពីប្រព័ន្ធសារព័ត៌មានបរទេសបានឱ្យដឹងថា ពេលថ្មីៗកន្លងទៅនេះ ព្រំដែនរវាងលីទុយអានី និងបេឡារុសបានក្លាយទៅជាឋាននរកហើយ ពោលគឺជនភៀសខ្លួនដែលដេកនៅលើដីពេលយប់ ស្រាប់តែត្រូវបានឆ្កែកងទ័ព ដែលបញ្ចេញពីរថយន្តយោធាលីទុយអានីខាំ។ ផ្នែកបេឡារុសបានថ្លែងថា បានរកឃើញសាកសពរបស់ជនភៀសខ្លួនពីរនាក់ ជាបន្តបន្ទាប់។

អាជ្ញាធរលីទុយអានីសឹងតែអូសជនភៀសខ្លួនម្នាក់ ដែលមានផ្ទៃពោះរយៈពេល ៧ខែទៅព្រំដែនបេឡារុសហើយបោះចោលលើវាលស្មៅ។ពេលព័ត៌មានទាំងនេះត្រូវបានបែកធ្លាយ សហគមន៍អន្តរជាតិមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ុន្តែនេះគ្រាន់តែជាមួយជ្រុងតូច នៃបញ្ហាបំពានសិទ្ធិមនុស្សរបស់លីទុយអានីប៉ុណ្ណោះ។ គិតមកទល់បច្ចុប្បន្ននេះ ជនជាតិជីហ្វ និងជនជាតិភាគតិចផ្សេងទៀតរបស់ប្រទេសលីទុយអានី នៅតែរងការរើសអើងយ៉ាងខ្លាំង តួយ៉ាងដូចជាសិទ្ធិទទួលការព្យាបាល និងធ្វើដំណើរជាដើមត្រូវបានដកហូត និងបំពាន។

តាមរបាយការណ៍ក្រសួងការបរទេសអាមេរិកបានឱ្យដឹងថា គិតមកទល់ពាក់កណ្តាលឆ្នាំ២០១៩ ចំនួនមនុស្សនៃសហគមន៍ជនជាតិជីហ្វរបស់លីទុយអានី ត្រូវកាត់បន្ថយមកនៅត្រឹមមិនដល់ ៤ពាន់នាក់។ “គុកខ្មៅ”ដែលបង្កើតឡើងដោយលីទុយអានីនិងអង្គការ CIA របស់អាមេរិកបានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ អ្នកយាមគុកបានធ្វើបាបអ្នកទោស និងមានចេតនាប្រើប្រាស់អំពើហិង្សាដោយផ្តេសផ្តាស។ តុលាការសិទ្ធិមនុស្សអឺរ៉ុបបានកាត់ក្តីកាលពីឆ្នាំ២០១៨ថា លីទុយអានីអនុញ្ញាតឱ្យអង្គការ CIA របស់អាមេរិក បង្កើតពន្ធធនាគារសម្ងាត់ក្នុងលីទុយអានី គឺមានទោសពីបទសមគំនិត ហើយក៏បានប្រព្រឹត្តទង្វើរំលោភសិទ្ធិមនុស្សមួយចំនួនផងដែរ។

មើលពីរឿងទាំងនេះអាចឆ្លុះបញ្ចាំងថា លីទុយអានីតែងតែនិយាយបានតែមាត់ពី «ប្រជាធិបតេយ្យ» និង «សិទ្ធិមនុស្ស» វាពិតជារឿងគួរឱ្យអស់សំណើចខ្លាំងណាស់! ប្រទេសនៅតាមសមុទ្របាល់ទិកនេះ កំពុងបង្ហាញពីចិត្តស្មោះ ទៅកាន់ប្រទេសប៉ែកខាងលិចជាបន្តបន្ទាប់ ដើម្បីស្វែងរកការគាំទ្រនិងការពារ។

លីទុយអានីបានប្រព្រឹត្តទង្វើអាក្រក់ជាច្រើនក្នុងវិស័យសិទ្ធិមនុស្ស ដែលបានល្មើសនឹង «អនុសញ្ញាអ៊ឺរ៉ុបស្តីពីការការពារសិទ្ធិមនុស្ស» និងមាត្រាពាក់ព័ន្ធនៃច្បាប់សិទ្ធិមនុស្សអន្តរជាតិ តើវាមានមុខមាត់អីមកអួតអាងថា ខ្លួនជា «អ្នកគាំពារប្រជាធិបតេយ្យ» រហូតដល់និយាយឆ្ការដៃឆ្ការជើង ចំពោះសភាពការណ៍សិទ្ធិមនុស្សរបស់ប្រទេសផ្សេងទៀត? វាគួរតែពិចារណាពីកំហុសរបស់ខ្លួនយ៉ាងជ្រាលជ្រៅ ដើម្បីបង្ហាញនូវការពន្យល់ប្រកបដោយទំនួលខុសត្រូវ ចំពោះសហគមន៍អន្តរជាតិ។ ភាគីចូលរួមកិច្ចប្រជុំមួយចំនួនដូចជាសហរដ្ឋអាមេរិក និងលីទុយអានីជាដើមមានរឿងអាស្រូវច្រើនពេក ដែលនឹងត្រូវលាតត្រដាង ដោយសារកិច្ចប្រជុំកំពូលលើកនេះ ពោលគឺនាំឱ្យពិភពលោកមើលឃើញថា តើអ្វីជារឿងកំប្លែងខាងនយោបាយបែបអាមេរិកម្តងទៀត៕ (#CCFR Comment#)