(ប៉េកាំង)៖ ពេលថ្មីៗកន្លងទៅនេះ លោក Bach ប្រធានគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិបានផ្ញើសារលិខិតជូន លោក Shen Haixiong ប្រធាន និងជានិពន្ធនាយកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ដោយបានកោតសរសើរថាប៉ូស្តិ៍អូឡាំពិកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ទទួលបានផលជោគជ័យយ៉ាងខ្លាំង សូមថ្លែងអំណរគុណចំពោះអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនដែលបានធ្វើកិច្ចខិតសំប្រឹងប្រែងដើម្បីផ្សព្វផ្សាយ ស្មារតីអូឡាំពិក។

ថ្លែងក្នុងសារលិខិត លោក Bach បានលើកឡើងថាខ្ញុំមានក្តីសោមនស្សរីករាយដោយសារបានដឹងថាប៉ូស្តិ៍អូឡាំពិកនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ទទួលបានការយកចិត្តទុកដាក់យ៉ាងទូលំទូលាយពីសំណាក់ទស្សនិកជនចិន ហើយទទួលបានផលជោគជ័យយ៉ាងខ្លាំង។ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានដាក់ចេញប៉ូស្តិ៍អូឡាំពិកនៅពេលមុននឹងរៀបចំធ្វើការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ ហើយបានធ្វើកិច្ចខិតខំប្រឹងប្រែងជាច្រើន
ដើម្បីផ្សព្វផ្សាយស្មារតីអូឡាំពិក។

ទាក់ទិននឹងរឿងនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ។ ខ្ញុំមានក្តីសោមនស្សរីករាយដោយសារបានដឹងថា អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនកំពុង រួមសហការជាមួយគណៈកម្មាធិការត្រៀមរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង និងគណៈកម្មាធិការកីឡាអូឡាំពិកចិន គ្រោងផែនការធ្វើ សកម្មភាពមួយចំនួន ដើម្បីបង្កើតបរិយាកាសសម្រាប់ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងដែលជិតចូលមកដល់ ទាក់ទិននឹងរឿងនេះ គណៈកម្មាធិការ កីឡាអូឡាំពិកអន្តរជាតិប្រកាន់អាកប្បកិរិយាកោតសរសើរ ព្រមទាំងនឹងផ្តល់ការគាំទ្រយ៉ាងសកម្ម៕