(សិង្ហបុរី)៖ ប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន៧៥០ករណីបន្ថែមទៀត គិតត្រឹមថ្ងៃត្រង់ថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២នេះ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

ក្នុងចំណោមករណីឆ្លងខាងលើមាន៤៨៧នាក់ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុក។ ចំណែកអ្នកស្លាប់សរុបនៅទូទាំងប្រទេសនៅត្រឹម៨៣៨នាក់ដដែល ដោយមិនមានករណីស្លាប់ថ្មីត្រូវបានរបាយការណ៍នៅថ្ងៃនេះទេ ខណៈករណីឆ្លងកូវីដ១៩សរុបកេីនដល់ ២៨៦,៣៩៧ករណី៕