(ពិភពលោក)៖ នៅថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ លោក គីម ជុងអ៊ុន ជំរុញឲ្យបង្កើនសមត្ថភាព យោធាកូរ៉េខាងជើង ខណៈលោកចុះត្រួតពិនិត្យការតេស្ត «មីស៉ីលលឿនជាងសំឡេង» ដោយផ្ទាល់

២៖ ថៃប្រកាសជាផ្លូវការលើកដំបូង នូវករណីឆ្លង «ជំងឺគ្រុនផ្ដាសាយជ្រូកអាហ្វ្រិក»

៣៖ លោក ចូ បៃដិន ថាសហរដ្ឋអាមេរិកកំពុងដើរលើ «ផ្លូវត្រូវ» ក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩

៤៖ ទ័ពអាកាសតៃវ៉ាន់ផ្អាកប្រតិបត្តិការ យន្តហោះចម្បាំង F-16 ក្រោយធ្លាក់ចូលសមុទ្រអស់ ១គ្រឿងទៀត

៥៖ NATO និងរុស្ស៉ីជួបពិភាក្សាគ្នានៅថ្ងៃពុធនេះ ចំពោះមុខភាពតានតឹងរវាងអ៊ុយក្រែន

៦៖ ប៉ូលិសម៉ាឡេស៊ី បង្កើនការធ្វើប្រតិបត្តិការបង្ក្រាបការលក់បណ្ណចាក់វ៉ាក់សាំង បង្ការកូវីដ-១៩ ក្លែងក្លាយ