(តូក្យូ)៖ អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Toshiki Kaifu បានទទួលមរណភាពហើយកាលពីដើមខែមករាកន្លងទៅនេះ ក្នុងអាយុ៩១ឆ្នាំ។ តែដំណឹងមរណភាពរបស់ លោកទើបតែត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Japantimes។

លោក Toshiki Kaifu ដែលធ្លាប់កាន់តំណែងនាយករដ្ឋមន្ត្រីជប៉ុន ពីខែសីហា ឆ្នាំ១៩៨៩ ដល់ខែវិច្ឆិកា ឆ្នាំ១៩៩១ បានស្លាប់តាំងតែពីថ្ងៃអាទិត្យសប្ដាហ៍មកម្ល៉េះ។ លោក ត្រូវបានគេស្គាល់យ៉ាងច្បាស់ នៅក្រោយពេលរដ្ឋបាលរបស់លោកសម្រេចចិត្តបញ្ជូនកងកម្លាំងស្វ័យការពារជប៉ុន ទៅកាន់តំបន់ឈូងសមុទ្រពែក្សក្នុងឆ្នាំ១៩៩១ ដែល នេះជាបេសកកម្មនៅក្រៅប្រទេសជាលើកដំបូងបំផុតរបស់កងកម្លាំងស្វ័យការពារជាតិជប៉ុន (SDF) ប៉ុន្តែ លោក Toshiki Kaifu បានលាលែងចេញពីតំណែងនៅខែវិច្ឆិកា ឆ្នាំ១៩៩១ បន្ទាប់ពីកើតមានភាពចម្រូងចម្រាសយ៉ាងខ្លាំងពាក់ព័ន្ធនឹងការធ្វើកំណែទម្រង់នយោបាយ៕