(ប៉េកាំង)៖ នៅក្នុងសុន្ទរកថាទៅកាន់មេដឹកនាំពិភពលោក តាមរយៈវេទិកាក្រុងដាវ៉ូសតាមអនឡាញ នៅថ្ងៃចន្ទនេះ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានព្រមានថា ការប្រឈមមុខដាក់គ្នារវាងមហាអំណាច អាចមាន «ផលវិបាកដ៏មហន្តរាយ»។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP។

យោងតាមការបកប្រែផ្លូវការ នៃសុន្ទរកថាដែលត្រូវបានផ្សាយតាមប្រព័ន្ធអ៊ីនធឺណិតលោក ស៊ី បានលើកឡើងថា «ពិភពលោករបស់យើងសព្វថ្ងៃនេះគឺនៅឆ្ងាយពីភាពស្ងប់ស្ងាត់ ខណៈវោហាសាស្ត្រយោបាយបានបង្កឱ្យមានការស្អប់ខ្ពើម និងការរើសអើងច្រើន»

លោកបានបន្ថែមថា «ប្រវត្តិសាស្ត្របានបង្ហាញឱ្យឃើញម្តងហើយម្តងទៀតថាការប្រឈមមុខដាក់គ្នាមិនអាចដោះស្រាយបញ្ហាបានទេ ប៉ុន្តែនាំទៅរកលទ្ធផលដ៏មហន្តរាយ»