(ប៉េកាំង)៖ «កម្រងរបាយការណ៍ស្តីពីមរតកនៃ ការប្រកួតកីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង» ត្រូវបានប្រកាសនៅក្រុងប៉េកាំង នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។

របាយការណ៍មួយនេះ ចងក្រងជាកូនសៀវភៅចំនួន៧ក្បាល ដែលគ្របដណ្តប់លើវិស័យកីឡា សេដ្ឋកិច្ច សង្គម វប្បធម៌ បរិស្ថាន ទីក្រុងនិងការអភិវឌ្ឍក្នុងតំបន់ ដែលបានឆ្លុះបញ្ចាំងពីសមិទ្ធផលជាមរតកជាក់ស្តែង នៃការងារត្រៀមរៀបចំលើវិស័យជំរុញ ការអភិវឌ្ឍនិងផ្សព្វផ្សាយកីឡាព្រឹលទឹកកក ការអភិវឌ្ឍនិងការច្នៃប្រឌិតថ្មីខាងមុខរបរកីឡាព្រឹលទឹកកក ការកែលម្អជាបន្តបន្ទាប់នូវបរិស្ថាន អេកូឡូស៊ីនិងការអភិវឌ្ឍទីក្រុងម្ចាស់ផ្ទះ ប្រកបដោយគុណភាពខ្ពស់ជាដើម។

ការបង្កើតមរតកដ៏ស្តុកស្តម ដែលបានពីការប្រកួតកីឡាអូឡាំពិករដូវរងា នឹងនាំមកនូវផលប្រយោជន៍វិជ្ជមាន ក្នុងរយៈពេលយូរចំពោះទីក្រុងជាម្ចាស់ផ្ទះ និងប្រជាជនទូទៅ វាសមស្របនឹងស្មារតីកំណែទម្រង់ នៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ហើយក៏ជានិមិត្តសញ្ញាដ៏សំខាន់មួយ នៃការរៀបចំការប្រកួតកីឡាអូឡាំពិក ដោយជោគជ័យផងដែរ។ បច្ចុប្បន្ន សមិទ្ធផលនៃការរត្រៀមរៀបចំ ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង បានក្លាយជាមរតកជាក់ស្តែង ដែលធ្វើអោយប្រជាជនទទួលបានផលប្រយោជន៍មុនពេលកំណត់។

សូមបញ្ជាក់ថា ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងជា ការប្រកួតកីឡាអូឡាំពិករដូវរងាលើកដំបូង ដែលបានគ្រោងផែនការ និងគ្រប់គ្រងមរតកកីឡាអូឡាំពិកដោយគ្រប់ជ្រុងជ្រោយ តាំងពីចាប់ផ្តើមត្រៀមរៀបចំបន្ទាប់ពី «របៀបវារៈអូឡាំពិកឆ្នាំ ២០២០» ត្រូវបានប្រកាសមក៕