(ប៉េកាំង)៖ ពេលថ្មីៗនេះលោកស្រី Kate Caithness ប្រធានសហព័ន្ធកីឡា curling ពិភពលោកបានផ្តល់បទសម្ភាសន៍ជាពិសេស ជាមួយកាសែតប្រជាជនចិនដោយបានលើកឡើងថា «កីឡដ្ឋាននិមួយៗ និងបរិក្ខារពាក់ព័ន្ធនៃព្រឹត្តិការណ៍ កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង សុទ្ធតែមានលំដាបឈានមុខលើសកលលោក បានធ្វើឲ្យមានចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ។ ខ្ញុំជឿជាក់ថាកីឡាករកីឡាការិនីនៃបណ្តាប្រទេសលើលោក នឹងពេញចិត្តខ្លាំងនេះមុខជានឹងក្លាយជា ព្រឹត្តិការណ៍អូឡាំពិករដូវរងាដ៏អស្ចារ្យមួយ!»

លោកស្រីក៏បានវាយតម្លៃខ្ពស់ផងដែរ ចំពោះកិច្ចការបង្ការជំងឺឆ្លងដោយបានលើកឡើងថា «រៀបចំការប្រកួតកីឡាក្នុងអំឡុងពេលជំងឺឆ្លង នៅតែបន្តរីករាលដាលយ៉ាងខ្លាំងបែបនេះ កិច្ចការចម្បងគឺធានាជាក់លាក់ដល់សុខសុវត្ថិភាពរបស់មនុស្ស។ ប៉េកាំងធ្វើបានល្អណាស់ក្នុងវិស័យនេះ ការចាត់ចែងរៀបចំសុទ្ធតែសមរម្យ។ ប្រទេសចិនកំពុងទទួលការមកដល់របស់ កីឡាករកីឡាការិនីលើសកលលោក។ ខ្ញុំមានជំនឿចិត្តពេញលេញ ចំពោះភាពជោគជ័យនៃព្រឹត្តិការណ៍ប្រកួត កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង ហើយក៏ជឿជាក់ថា ប្រទេសចិននឹងក្លាយជាប្រទេសខ្លាំង លើវិស័យកីឡារដូវរងាផងដែរ»