(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមករា ឆ្នាំ២០២២នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

១៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ជឿថាលោក ពូទីន នឹងបញ្ជាឱ្យកងទ័ពរុស្ស៊ីវាយប្រហារលើអ៊ុយក្រែន

២៖ កូរ៉េខាងជើងឲ្យតំរុយថា នឹងធ្វើតេស្តនុយក្លេអ៊ែរ និងមីស៉ីល ICBM ឡើងវិញ!

៣៖ រដ្ឋមន្ត្រីការបរទេសអាមេរិក បន្តដំណើរទៅកាន់អាល្លឺម៉ង់ ដើម្បីស្វែងរកដំណោះស្រាយ ជុំវិញវិបត្តិរវាងរុស្ស៊ី-អ៊ុយក្រែន

៤៖ យន្តហោះដឹកជំនួយមនុស្សធម៌ដំបូងទៅកាន់ Tonga កើតមានឡើង ៥ថ្ងៃ ក្រោយបន្ទុះភ្នំភ្លើង និងស៊ូណាមិវាយប្រហារ

៥៖ ថៃគ្រោងបន្តកម្មវិធីលើកលែងការធ្វើចត្តាឡីស័កឡើងវិញ សម្រាប់អ្នកដំណើរដែលចាក់វ៉ាក់សាំងរួច នៅខែកុម្ភៈខាងមុខ


៦៖ លោក Schwab ស្ថាបនិកវេទិកាសេដ្ឋកិច្ចពិភពលោក ដែលកើតនៅឆ្នាំខាលអះអាងថា៖ «បទពិសោធន៍របស់ចិន អាចចាត់ទុកជាបទពិសោធន៍ សម្រាប់យកទៅដោះស្រាយបញ្ហាជាសកល»