(ប៉េកាំង)៖ ថ្ងៃទី២១ ខែមករា កម្មវិធីរាត្រីសមោលសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន២០២២ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍ មជ្ឈិមចិន(CMG) បានធ្វើការហាត់សមរួមជាលើកទីមួយ។ បរិយាកាសស្នូលនៃរាត្រីសមោលសគឺ សិរីមង្គល សប្បាយរីករាយ ឯការផលិត ផ្តោតសំខាន់ទាំងខ្លឹមសារ+បច្ចេកវិទ្យា +សិល្បៈ ដើម្បីឱ្យទស្សនិកជនសើចសប្បាយផង ចាប់អារម្មណ៍លើភាពស្រស់បំព្រងក្បែរខ្លួនផង ក៏ដូចជា បង្ហាញពីទំនុកចិត្តនិងវីរភាពរបស់កុលបុត្រកុលធីតាប្រជាជាតិចិន។

ជាពិសេស កម្មវិធីរាត្រីសមោលសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន២០២២ នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន (CMG) បានដំឡើងអេក្រង់កោង ៧២០ ដឺក្រេដើម្បីឱ្យទស្សនិកជននៅនឹងកន្លែងចូលរួមទស្សនាផ្ទាល់ក្នុងការសំដែង។ ពោលគឺមានការរចនាយ៉ាងផ្ចិតផ្ចង់ ដោយផ្សារភ្ជាប់ពីឆាកសម្ដែងរហូតដល់ស្ទូឌីយោថតផលិតទាំងស្រុង ដូចនេះហើយទស្សនិកជនអង្គុយក្នុងចំណែកមួយនៃកម្មវិធី និងជាផ្នែកសំខាន់ មួយនៃការសម្ដែងផងដែរ។

កម្មវិធីរាត្រីសមោលសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន២០២២ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) បានអនុវត្តវិធានការ បង្ការជំងឺឆ្លងចម្រុះតឹងរ៉ឹងដោយម៉ឺងម៉ាត់ ដើម្បីធានាបាននូវសុវត្ថិភាពរបស់អ្នកចូលរួមសម្ដែង និងទស្សនិកជននៅទីតាំងផ្ទាល់ផងដែរ។
នៅប៉ុន្មានថ្ងៃខាងមុខនេះ កម្មវីធីរាត្រីសមោលសនឹងធ្វើការហាត់សមរួមជាច្រើនលើកទៀត ដើម្បីខិតខំផ្តល់ជូនស្នាដៃសិល្បៈប្រកបដោយ គុណភាពខ្ពស់ ដល់ទស្សនិកជនសកលលោក៕