(វ៉ាស៊ីនតោន)៖ កងនាវាអាមេរិក នៅថ្ងៃចន្ទដើមសប្ដាហ៍នេះបានឱ្យដឹងថានាវិក ៧នាក់បានរងរបួស ក្នុងហេតុការណ៍យន្ដហោះចម្បាំង F-35C មួយគ្រឿង ចុះចតជាបន្ទាន់នៅលើនាវាផ្ទុកយន្ដហោះចម្បាំង USS Carl Vinson នៅឯតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន កងនាវាអាមេរិកបានបញ្ជាក់ទៀតថាហេតុការណ៍ខាងលើ កើតមានឡើងនៅកំលុងការធ្វើប្រតិបត្តិការហោះហើរ ជាធម្មតានៅសមុទ្រចិនខាងត្បូង។ ពីឡុតបើកយន្ដហោះចម្បាំង F-35C បានលោតចេញដោយសុវត្ថិភាព ហើយត្រូវបានជួយសង្រ្គោះស្រង់ចេញពី ផ្ទៃទឹកដោយឧទ្ធម្ភាគចក្រមួយគ្រឿង រីឯនាវិក ៧នាក់បានរងរបួស។

គួរបញ្ជាក់ថា នៅក្នុងសេចក្ដីថ្លែងការណ៍ខាងលើដដែល កងនាវាអាមេរិកបានអះអាងថាហេតុការណ៍ដែលបង្ខំឱ្យ F-35C ធ្វើការចុះចតជាបន្ទាន់កំពុង ស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយ២៕