(ប៉េកាំង)៖ នៅថ្ងៃទី២៦ ខែមករា លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរចំពោះវេទិកាច្នៃប្រឌិតថ្មី នៃប្រព័ន្ធសារព័ត៌មានជាសកល លើកទីមួយ។

លោក ស៊ី ជីនភីង បានចង្អុលបង្ហាញថាព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ២០២២ ជិតនឹងបើកធ្វើ ប្រទេសចិននឹងបង្ហាញនូវព្រឹត្តិការណ៍ កីឡាអូឡាំពិកមួយលើកដែលប្រកបដោយភាពសន្សំសំចៃ សុវត្ថិភាព និងភាពអស្ចារ្យជូនពិភពលោក។

វេទិកានេះគឺធ្វើឡើងក្រោមប្រធានបទ «ការចែករំលែកកីឡាអូឡាំពិករដូវរងាបែបបច្ចេកវិទ្យា» សង្ឃឹមថាភ្ញៀវកិត្តិយសទាំងអស់ដែលអញ្ជើញមកចូលរួម វេទិកាអាចប្រមូលផ្តុំតម្រិះប្រាជ្ញា ធ្វើការពិភាក្សា ផ្លាស់ប្តូរនិងចែករំលែក សំដៅជួយបង្ហាញពីភាពទាក់ទាញពិសេសនៃកីឡាព្រិលទឹកកក បន្តវេន និងផ្សព្វផ្សាយស្មារតីអូឡាំពិក ព្រមនិងរួមគ្នាជំរុញការអភិវឌ្ឍនៃកីឡារដូវរងាអូឡាំពិក។

សូមបញ្ជាក់ថា វេទិកាច្នៃប្រឌិតថ្មីនៃប្រព័ន្ធសារព័ត៌មានជាសកលលើកទីមួយដែលរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានបើកធ្វើ នៅទីក្រុងប៉េកាំងនៅថ្ងៃដដែល៕