(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែមករា ឆ្នាំ២០២២នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។

១៖ រុស្ស៉ី និងអ៊ុយក្រែនយល់ព្រមបន្តរក្សាបទឈប់បាញ់ (ឆ្នាំ២០១៤), កិច្ចពិភាក្សាជុំថ្មី នឹងកើតឡើងនៅខែកុម្ភៈ

២៖ សហរដ្ឋអាមេរិកបានបរិច្ចាគ វ៉ាក់សាំងបង្ការកូវីដ-១៩ «៤០០លានដូស» ហើយ ដល់ប្រទេសចំនួន ១១២, នេះបើតាមសេតវិមាន


៣៖ នាយករដ្ឋមន្ត្រីអេស្ប៉ាញ ព្រមានរុស្ស៊ីថានឹងទទួលរងទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរ បើហ៊ានវាយអ៊ុយក្រែន

៤៖ លោក Xi Jinping៖ ប្រៀបធៀបទៅនឹងចំនួនមេដាយ ខ្ញុំកាន់តែយកចិត្ត ទុកដាក់លើការដែលការប្រកួតកីឡាអូឡាំពិករដូវរងា បានបញ្ចូលកម្លាំងចលករ និងភាពរស់រវើកដល់ប្រទេសចិន

៥៖ វេទិកានវានុវត្តន៍នៃប្រព័ន្ធសារព័ត៌មានជាសកលលើកទីមួយ ក្រោមប្រធានបទ «ចែករំលែកកីឡាអូឡាំពិករដូវរងាបែបបច្ចេកវិទ្យា» បើកធ្វើនៅទីក្រុងប៉េកាំង

៦៖ រ៉ូម៉ានីប្រកាសត្រៀមលក្ខណៈរួចជាស្រេច ដើម្បីទទួលកងកម្លាំង NATO ឱ្យឈរជើងច្រើនជាងមុន ទៅតាមការចាំបាច់