(សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះបានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ប្រចាំថ្ងៃច្រើនជាង ១៦,០០០នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសុក្រ ទី២៨ ខែមករា ឆ្នាំ២០២២។

បើតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងកូរ៉េ (KDCA) អ្នកឆ្លង COVID-19 ចំនួន ១៦,០៩៦នាក់ ដែលនេះធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ៧៩៣,៥៨២នាក់ ខណៈអ្នកស្លាប់ថ្មី ២៤នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា នាំឱ្យអ្នកស្លាប់ទូទាំងប្រទេសកើនដល់ ៦,៦៧៨នាក់ និងជាសះស្បើយឡើងវិញ ៦១៤,៧១២នាក់។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ កូរ៉េខាងត្បូងសម្រេចបានការចាក់វ៉ាក់សាំងដល់ប្រជាជន ៤៤.៦១លាននាក់ ឬស្មើនឹង ៨៦.៩ភាគរយនៃប្រជាជន សរុប ហើយក្នុងនោះមាន ៤៣.៩៣លាននាក់បានចាក់គ្រប់ដូស៕