(ប៉េកាំង)៖ ភាសាមិនដូចគ្នា តែគោលបំណងដូចគ្នា «សាមគ្គីគ្នាជាធ្លុងមួយ ឆ្ពោះទៅអនាគតជាមួយគ្នា!» ខណៈការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ជិតនឹងសម្ពោធបើក MV នៃបទចម្រៀង «រួមគ្នាឆ្ពោះទៅអនាគត!» ដែលជាចម្រៀងផ្សព្វផ្សាយពីប្រធានបទ នៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង និងរួមគ្នាមកស្រាយដោយពិធីករភាសាបរទេស នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងតារាចម្រៀងជាង២០រូប ដែលមកពីប្រទេសអាស៊ីនិងអាហ្វ្រិកចំនួន១៥ បានចាក់ផ្សាយជាផ្លូវការ ។

តារាចម្រៀងដែលមានពណ៌សម្បុរខុសគ្នា ភាសាខុសគ្នា ធ្វើការអំពាវនាវយ៉ាងស្មោះអំពីប្រធានបទ «រួមគ្នាឆ្ពោះទៅអនាគត!» តាមរយៈបទចម្រៀងតែមួយ។ MV បទចម្រៀង «រួមគ្នាឆ្ពោះទៅអនាគត!» ដែលច្រៀងជាច្រើនភាសា មិនត្រឹមតែពោរពេញទៅដោយភាពកក់ក្តៅ របស់ប្រជាជននៃប្រទេសអាស៊ីនិងអាហ្វ្រិកនិងអាស៊ីប៉ុណ្ណោះទេ ថែមទាំងក៏បង្កប់នូវរឿងរ៉ាវគួរឱ្យរំភើបចិត្តជាច្រើនផងដែរ។

នៅប្រទេសម៉ុងហ្គោលី នៅក្រៅផ្ទះមានសីតុណ្ហភាពត្រជាក់ដល់ទៅ ៣០អង្សាសេក្រោមសូន្យ ពិតមែនតែក្រុមតារាចម្រៀងស្លៀកពាក់មិនសូវក្រាម ប៉ុន្តែពួកគេបានច្រៀងដោយទឹកចិត្តកក់ក្តៅ ។
នៅប្រទេសអ៊ីរ៉ង់ ពេលថតវីដេអូ បន្ទប់ថតស្រាប់តែដាច់ភ្លើង ដើម្បីឱ្យតារាចម្រៀងរក្សាទឹកចិត្តយ៉ាងកក់ក្តៅ ក្រុមផលិតករបានក្លាយជា «ក្រុមបង្កើតបរិយាកាស»។

នៅប្រទេសកេនយ៉ា តារាចម្រៀងបានហាត់សមទាំងកណ្តាលភ្លៀង ពេលថតក៏មានមេឃស្រឡះ។
ក្រៅពី MV ច្រៀងជាពហុភាសា MV បទចម្រៀង «រួមគ្នាឆ្ពោះទៅអនាគត» ជា១៦ភាសា ក៏បានត្រូវចាក់ផ្សាយដោយប្រព័ន្ធសារព័ត៌មាននៃប្រទេសជប៉ុន ម៉ុងហ្គោលី ឡាវ កម្ពុជា ថៃ មីយ៉ាន់ម៉ា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ប៉ាគីស្ថាន នេប៉ាល់ បង់ក្លាដែស អ៊ីរ៉ង់ តួកគី អ៊ីស្រាអែលនិងកេនយ៉ាជាដើម។ ការរៀនច្រៀងបទចម្រៀង «រួមគ្នាឆ្ពោះទៅអនាគត» បានក្លាយជារឿងទាន់សម័យរបស់ប្រជាពលរដ្ឋនៃបណ្តាប្រទេសនានា៕