(ប៉េកាំង)៖ បុណ្យចូលឆ្នាំចិនឆ្នាំខាល ឆ្នាំ២០២២ ជិតមកដល់ពេលការប្រកួតកីឡាអូឡាំពិករដូវរងាជួបជាមួយបុណ្យចូលឆ្នាំចិន ឆ្នាំខាល ពេលព្រិលទឹកកក ពណ៌ស ជួបជាមួយបុណ្យចូលឆ្នាំពណ៌ក្រហមរបស់ប្រទេសចិន។ ក្រុងប៉េកាំងដែលបានរៀបចំទាំងការប្រកួតកីឡាអូឡាំពិករដូវក្តៅ និងការប្រកួតកីឡា អូឡាំពិករដូវរងានឹងដុតបំភ្លឺភ្លើងគប់អូឡាំពិកម្តងទៀតក្រុងប៉េកាំងបានត្រៀមខ្លួនរួចស្រេចហើយ។

ដើម្បីស្វាគមន៍អត្តពលិកមកពីជុំវិញពិភពលោក ការណាត់ជួបគ្នាក្នុងការប្រកួតកីឡាអូឡាំពិករដូវរងា ការសន្យារបស់ប្រទេសចិនពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើចុះត្រួពិនិត្យការងាររៀបចំការប្រកួតកីឡាអូឡាំពិកចំនួន ៥លើកបំពេញគ្រប់សន្យា កីឡដ្ឋានប្រកួតបានបញ្ចប់ ការសាងសង់មុនពេលកំណត់ភូមិអូឡាំពិករដូវរងាដាក់ឱ្យប្រើប្រាស់តាមពេលកំណត់ផ្លូវដែកល្បឿនលឿន Beijing-Zhangjiakou និងផ្លូវល្បឿនលឿន Beijing-Chongli ដាក់ឱ្យដំណើរការ។

«ផែនទីបង្ហាញផ្លូវអូឡាំពិករដូវរងា» ក្លាយជាការពិត លោក Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិបានសរសើរពីអច្ឆរិយចិនជាច្រើនដង លោកជឿ ជាក់ថានេះជាឧទាហរណ៍ដ៏ល្អបំផុតដែលបង្ហាញពីកម្លាំងចលករ ការប្តេជ្ញាចិត្ត និងប្រសិទ្ធភាពរបស់ប្រទេសចិន ពិភពលោករំពឹងទុកចំពោះការប្រកួតកីឡា អូឡាំពិករដូវរងាក្រុងប៉េកាំង ប្រឈមមុខនឹងសភាពការណ៍រីករាលដាលនៃសភាជំងឺ COVID-19 ជាសកល ការរៀបចំការប្រកួតកីឡាអូឡាំពិករដូវរងា ក្រុងប៉េកាំងដោយជោគជ័យនឹងដាក់បញ្ចូលការរួបរួម ជំនឿចិត្តនិងកម្លាំងកាន់តែច្រើនចំពោះពិភពលោក។

«ការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងនឹងនាំមកនូវពន្លឺខ្លះដល់ពិភពលោក» ប្រទេសចិនមានសមត្ថភាពពេញលេញក្នុងការរៀបចំការ ប្រកួតកីឡាអូឡាំពិករដូវរងាដែលមានកម្រិតកំពូលនិងអស្ចារ្យ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ យើងជួបគ្នានៅក្រុងប៉េកាំង៕