(ប៉េកាំង)៖ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ «ព័ត៌មានសំខាន់ទាំង១០ ស្តីពីការចូលរួមរបស់ប្រទេសចិន ក្នុងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ និងអនុតំបន់មេគង្គប្រចាំឆ្នាំ២០២១» ត្រូវបានចេញផ្សាយជាផ្លូវការនៅទីក្រុងគុនមីង ខេត្តយូណាន។ ព័ត៌មានសំខាន់ទាំង១០ នេះគឺត្រូវបានជ្រើសរើសរួមគ្នាដោយ លេខាធិការដ្ឋានសហប្រតិបត្តិការឡានឆាង-មេគង្គនៃក្រសួងការបរទេសចិន ទស្សនាវដ្តី «China Report ASEAN» របស់រដ្ឋបាលបោះពុម្ពផ្សាយភាសាបរទេសចិន និងទស្សនាវដ្ដី «ទន្លេមេគង្គ» នៃក្រុមហ៊ុនកាសែត Yunnan Daily គ្រុបជាដើម ។

បន្ទាប់ពីការវាយតម្លៃយ៉ាងយកចិត្តទុកដាក់ ព័ត៌មានសំខាន់ទាំង១០ ស្តីពីការចូលរួមរបស់ប្រទេសចិន ក្នុងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ និងអនុតំបន់មេគង្គប្រចាំឆ្នាំ២០២១ ត្រូវបានជ្រើសរើសមានជាអាទិ៍៖

១៖ កិច្ចការទូតរបស់ប្រមុខរដ្ឋបានតម្រង់ទិសដៅ ដោយចារទំព័រថ្មីស្តីពីការកសាងសហគមន៍រួមវាសនានៃប្រទេសនៅជុំវិញ។

២៖ ប្រទេសទាំង៦ មានការប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និទ្ធ ទំនុកចិត្តខាងនយោបាយត្រូវបានពង្រឹងជាបន្តបន្ទាប់។

៣៖ ប្រទេសទាំង៦ តាមបណ្តោយទន្លេឡានឆាង-មេគង្គបានពួតដៃគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង កិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាល បានវិវឌ្ឍរីកចម្រើនទៅមុខយ៉ាងខ្លាំង។

៤៖ ផ្លូវដែកចិន-ឡាវត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ការតភ្ជាប់គ្នាត្រូវបានជំរុញយ៉ាងស៊ីជម្រៅ។

៥៖ ការប្រាស្រ័យទាក់ទងគ្នាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មបានកើនឡើងដោយផ្ទុយនឹងនិន្នាការ ហើយកិច្ចសហប្រតិបត្តិការផ្នែកផលិតភាពត្រូវបានលើកកម្ពស់។

៦៖ តំបន់មូលដ្ឋានចាប់ផ្តើមធ្វើកិច្ចសហប្រតិបត្តិការ ដែលបានបំពេញបន្ថែមកម្លាំងចលករដល់ការអភិវឌ្ឍនៃយន្តការ។

៧៖ កិច្ចសហប្រតិបត្តិការផ្នែកកសិកម្មទទួលបានសមិទ្ធផលជាផ្លែផ្កា ពាណិជ្ជកម្មផ្នែកកសិកម្មបានឈានដល់កម្រិតខ្ពស់ថែមទៀត។

៨៖ កិច្ចសហប្រតិបត្តិការផ្នែកធនធានទឹកបានពុះពារឧបសគ្គ ហើយទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការការពារបរិស្ថាន ។

៩៖ កិច្ចសហប្រតិបត្តិការផ្នែកជីវភាពរស់នៅរបស់ប្រជាជន បានផ្តល់ផលប្រយោជន៍ដល់ក្រុមគ្រួសាររាប់ពាន់រាប់ម៉ឺន និងគាំពារសុភមង្គលរបស់ប្រជាជនយ៉ាងមុតមាំ។

១០៖ ការផ្លាស់ប្តូរផ្នែកវប្បធម៌មនុស្សជាតិ បានលេចចេញចំណុចគួរឱ្យកត់សម្គាល់ មូលដ្ឋានគ្រឹះនៃការតភ្ជាប់ដួងចិត្ត រវាងប្រជាជនត្រូវបានពង្រឹងថែមទៀត។