(សិង្ហបុរី)៖ ប្រធានាធិបតីសិង្ហបុរីលោកស្រី Halimah Yacob នឹងទៅចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងនាពេលខាងមុខ និងសកម្មភាពពាក់ព័ន្ធនៅខែក្រោយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២៨ ខែមករា ឆ្នាំ២០២២។

ក្រសួងការបរទេសចិនបានគូសបញ្ជាក់នៅថ្ងៃសុក្រ ទី២៨ ខែមករានេះថា ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងរបស់ប្រធានាធិបតីសិង្ហបុរី នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៦ ខែកុម្ភៈ គឺតបតាមការអញ្ជើញរបស់ប្រធានាធិបតីចិន Xi Jinping។

គួរបញ្ជាក់ថា លោកស្រី Halimah ក៏នឹងមានជំនួបទ្វេភាគីជាមួយប្រធានាធិបតីចិនលោ Xi Jinping និងនាយករដ្ឋមន្ត្រីលោក Li Keqiang ហើយនឹងចូលរួមពិធីជប់លៀងស្វាគមន៍ ដែលរៀបចំដោយលោក Xi និងភរិយាសម្រាប់ឥស្សរជនបរទេសផងដែរ៕