(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមករា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៣៧០, ៣០០,២១៥នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,៦៦៨,០១៥នាក់ និងជាសះស្បើយឡើងវិញ ២៩២,៣៩៩,១៧៤នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៧៥,២៧១,៤០២នាក់ ស្លាប់ចំនួន ៩០៥,៦៦១នាក់ និងជាសះស្បើយចំនួន ៤៥,៨០៦,៣៨៨នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៤០, ៨៥៤,៨៥១នាក់ ស្លាប់ចំនួន ៤៩៣,២១៨នាក់ និងជាសះស្បើយ ៣៨,៣៤៦, ៣៦៧នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២៥, ០៤០,១៦១នាក់ ស្លាប់ ៦២៥,៩៤៨នាក់ និងជាសះស្បើយ ២២,១៦២,៩១៤នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖