(ប៉េកាំង)៖ 如虎添翼虎虎生威 មានប្រភពមកពី 《心书·兵机》 របស់លោក Zhuge Liang នៅសម័យសាមកុក។ 如虎添翼 មានន័យថា ដូចខ្លាដុះស្លាប ប្រៀបធៀបលើមនុស្សដែលខ្លាំងបានគេជួយរឹតតែខ្លាំង។ 虎虎生威 មានន័យថា មានសន្ទុះខ្លាំងដូចខ្លា។

ខណៈបុណ្យចូលឆ្នាំចិនឆ្នាំខ្លាលជិតមកដល់ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី១៧ ខែមករាថា ឆ្នាំខ្លាលជិតចូលមកដល់ ហើយនៅក្នុងវប្បធម៌ចិន ខ្លាគឺជានិមិត្តរូបនៃភាពក្លាហាននិងកម្លាំង។ ប្រឈមមុខនឹងបញ្ហាប្រឈមដ៏ធ្ងន់ធ្ងររបស់មនុស្សជាតិបច្ចុប្បន្ននេះ យើងត្រូវ 如虎添翼,虎虎生威 ដើម្បីយកឈ្នះឧបសគ្គនៅលើផ្លូវឆ្ពោះទៅមុខដោយអង់អាចក្លាហាន ខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ស្រមោលខ្មៅនៃជំងឺCOVID-19 ដើម្បីជំរុញការស្តារនិងអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឡើងវិញ សូមឱ្យពន្លឺនៃក្តីសង្ឃឹមចាំងបំភ្លឺមនុស្សជាតិ ។

ពិភពលោកនាពេលបច្ចុប្បន្ននេះ កំពុងប្រឈមមុខនឹងស្ថានការណ៍បម្រែបម្រួល និងជំងឺCOVID-19 ពិភពលោកបានឈានចូលដំណាក់កាលថ្មី នៃការផ្លាស់ប្តូរដ៏រង្គោះរង្គើ។ តើធ្វើដូចម្តេចដើម្បីយកឈ្នះជំងឺឆ្លង? តើធ្វើដូចម្តេចដើម្បីកសាងពិភពលោក បន្ទាប់ពីបញ្ចប់ជំងឺឆ្លង? នេះគឺជាបញ្ហាចម្បងដែលប្រជាជននៃប្រទេសនានា ទូទាំងពិភពលោកយកចិត្តទុកដាក់ ហើយក៏ជាបញ្ហាសំខាន់ដែលយើងត្រូវឆ្លើយតបជាបន្ទាន់ផងដែរ ។

ពីសហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ ដល់សហគមន៍រួមវាសនាតែមួយ ដើម្បីការអភិវឌ្ឍជាសកល លោក Xi Jinping ប្រធានរដ្ឋចិនតែងតែឈរនៅមុខ នៃដំណើរការអភិវឌ្ឍន៍នៃប្រវត្តិសាស្ត្ររបស់មនុស្សជាតិ ដោយទំនួលខុសត្រូវរបស់មេដឹកនាំនៃប្រទេសធំ ខិតខំប្រឹងប្រែងក្នុងបង្កើតមនសិការនិងការទទួលខុសត្រូវនៃ «សហគមន៍រួមវាសនាតែមួយរបស់មនុស្សជាតិ» ជាមួយប្រទេសទាំងអស់លើពិភពលោក ដើម្បីរួមសុខរួមទុក្ខជាមួយគ្នា បន្តចាក់បញ្ចូលកម្លាំងចលករដល់ ការអភិវឌ្ឍសេដ្ឋកិច្ចសកល ហើយបន្តជំរុញការអភិវឌ្ឍកាន់តែប្រសើរឡើងនៃស្ថានការណ៍ពិភពលោក។

នៅចុងបញ្ចប់ សូមជូនពរបងប្អូនខ្មែរទាំងអស់ 如虎添翼、虎虎生威!