(វៀងចន្ទន៍)៖ អាជ្ញាធរសុខាភិបាលឡាវ នៅថ្ងៃអង្គារនេះ បានឱ្យដឹងថា ករណីឆ្លង COVID-19 ថ្មីៗចំនួន ៨៩នាក់ ទើបត្រូវបានរាយការណ៍ សម្រាប់រយៈពេល ២៤ម៉ោងចុងក្រោយ។ នេះបើតាមការដកស្រង់ទិន្នន័យចេញពី មជ្ឈមណ្ឌលព័ត៌មាន និងការអប់រំផ្នែកសុខភាពនៃប្រទេសឡាវ នៅថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០២២។

ក្នុងចំណោមករណីឆ្លងថ្មីៗទាំងនោះមាន ៨នាក់ ជាករណីនាំចូលពីក្រៅប្រទេស ហើយរដ្ឋធានីវៀងចន្ទន៍ ជាកន្លែងដែលរាយការណ៍ ករណីឆ្លងក្នុងស្រុកច្រើនជាងគេ គឺ៥២ករណី។ សម្រាប់របាយការណ៍ថ្ងៃដដែលនេះ ឡាវបានរាយការណ៍ថា មានអ្នកជំងឺស្លាប់ថ្មី ដោយសារ COVID-19 ចំនួន១នាក់។

គួរបញ្ជាក់ថា គិតមកទល់ពេលនេះ ប្រទេសឡាវមានករណីឆ្លង COVID-19 សរុប ២០៨,៨៤៨នាក់ ក្នុងនោះស្លាប់ ៧៥២នាក់៕